ប្រធានរដ្ឋដភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅមណ្ឌល Ha Tinh

ប្រធានរដ្ឋដភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅមណ្ឌល Ha Tinh - ảnh 1
ប្រធានរដ្ឋដភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅមណ្ឌល Ha Tinh (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ២៨ មេសា ប្រធានរដ្ឋដភាវៀតណាម លោក Nguyen
Sinh Hung បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Thach Bang ស្រុក Loc
Ha ខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំ
លើកទី ៧ រដ្ឋសភានីតិកាលទី ១៣ នាខែ ឧសភា ខាងមុខ។ ក្នុងជំនួបប្រាស្រ័យ
អ្នកបោះឆ្នោត គ្រប់រូបនៃឃុំ Thach Bang មានសំណើរជាច្រើនអំពីការកសាង
ពង្រាងច្បាប់និងគោល នយោបាយ ជាពិសេសគឺគោលនយោបាយអំពីកសិកម្ម
កសិករនិងជនបទ។ អ្នកបោះ ឆ្នោតឃុំ Thach Bang មានគោលបំណងថា៖ រដ្ឋាភិ
បាល រដ្ឋសភានិងខេត្ត Ha Tinh បន្តមានគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ
ធ្វើអាជីវកម្មលើសមុទ្រដោយចីរភាព។ ការងារបង្កាប្រឆាំងនឹងអំពើពុករលួយ អាយុចូលនិវត្តន៍របស់ពលករ គោលនយោបាយធានារ៉ាប់រងសង្គមបញ្ហាបង្កើត
ការងារធ្វើសំរាប់ប្រជាពលករនៅជន បទ ជាដើម ក៏ត្រូវបានផ្តោតទៅលើ ផង
ដែរ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានសង្កត់
ធ្ងន់ថា៖ បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ជួយ ឧតប្ថម្ភប្រជាជនជាពិ
សេសគឺអ្នកនេសាទក្នុងការនេសាទត្រីនិងធ្វើអាជីវកម្មនៅតំបន់ សមុទ្រឆ្ងាយ
ដាច់ស្រយ៉ាល។ ទន្ទឹមនឹងនោះ លោក Nguyen Sinh Hung ក៏បានស្នើឲ្យ ខេត្ត
Ha Tinh ប្រមូលផ្តុំទៅលើការកសាងជនបទថ្មី ក្នុងនោះ ត្រូវធានាគុណភាពពូធ និងបង្កើនការផ្ទេប្រគល់បច្ចេកទេសសំរាប់ប្រជាកសិករក្នុងការផលិតកម្ម
កសិកម្ម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖

“នៅទីន្លែងណា​ប្រជាជនសប្បាយរីករាយគឺជាជ័យជំនះហើយដោយសារ
គោលដៅចុងក្រោយរបស់ប្រទេសជាតិគឺថែទាំសំរាប់ជីវភាពរស់នៅខាង
សម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើក កំពស់។ តាមសំណើរបស់
ប្រជាជន ខ្ញុំសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា៖ កម្មវិធីជួយឧតបត្ថម្ភអ្នកនាសាទ
ធ្វើអាជីវកម្មនៅតំបន់សមុទ្រឆ្ងាយដាច់ស្រយ៉ាលត្រូវអនុវត្ត។ យើងត្រូវ
ប្រមូលផ្តុំទៅលើការអភិវឌ្ឍន៍ចញ្ចឹមជលផល ទន្ទឹមនឹងនោះ ហេដ្ឋរចនា
សម្ព័ន្ធសំរាប់ការផលិតកម្មជលផលត្រូវបានធានាសំរាប់ប្រជាកសិករ។”

នាថ្ងៃដ៏ដែល ប្រធានគណៈកម្មាធិការកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈឹម លោក
Nguyen Ba Thanh បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Chau
មណ្ឌល Da Nang (ភាគកណ្ដាលវៀតណាម)។ ឆ្លើយសំណូមពរអំពី
ប្រភពទុនជំនួយអភិវឌ្ឍន៍ (ODA) លោក  Nguyen Ba Thanh បានឲ្យដឹងថា៖

“វៀតណាមនៅជាប្រទេសក្រីក្រនិងត្រូវមានប្រភពទុនកម្ចីនៃបណ្ដាប្រទេស
ផ្សេងៗដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកាត់បន្ថយភាពក្រីក្រ។ ប្រភពទុក
ODA មានប្រាក់ការ​ទាបក្នុងរយៈពេលយូរអង្វែង។ ដោយហេតុនេះ ភារកិច្ច
របស់វៀតណាមគឺត្រូវគ្រប់គ្រង យ៉ាងម៉ត់ចត់ដើម្បីវិនិយោគដ៏ត្រឹមត្រូវ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ