ប្រធានរដ្ឋបានធ្វើអធិបតីកិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំកែទំរង់យុត្តិធម៍លើកទី៧។
VOV -  
(VOV) /  
|
ប្រធានរដ្ឋបានធ្វើអធិបតីកិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំកែទំរង់យុត្តិធម៍លើកទី៧។ |
VOV-ប្រធានរដ្ឋវៀតណាម Truong Tan Sang ប្រធានគណៈកម្មាធិការបញ្ជាណែនាំកែទំរង់យុត្តិធម៍មជ្ឈឹមនាថ្ងៃទី១៦តុលាបានធ្វើអធិបតីសម័យប្រជុំគណៈកម្មាធិការកែទំរង់យុត្តិធម៍មជ្ឈឹមលើកទី៧ជាមួយខ្លឹមសារសំខាន់ចំនួន២គឺ
ពិភាគ្សាផ្ដល់មតិអំពី “ពង្រាងរបាយការណ៍ការិយាល័យនយោបាយអំពីការ
ប្រគល់ភារកិច្ចបណ្ដុះបណ្ដាលកម្មាភិបាលកាន់ដំណែងយុត្តិធម៍និងការងារ
បណ្ដុះបណ្ដាលជ្រើសរើសកម្មាភិបាលច្បាប់របស់តុលាការមហាអយ្យការ
ប្រជាជនអមតុលាការ” និងគំរោងការ “កសាងមហាវិទ្យាល័យច្បាប់ហាណូយ និងមហាវិទ្យាល័យច្បាប់ទីក្រុងហូជីមិញក្លាយទៅជាបណ្ដាមហាវិទ្យាល័យ សំខាន់បណ្ដុះបណ្ដាលកម្មាភិបាលអំពីច្បាប់”។
ថ្លែងមតិនៅសន្និសីទ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា ការ កសាងមហាវិទ្យាល័យច្បាប់ហាណូយនិងមហាវិទ្យាល័យច្បាប់ទីក្រុង
ហូជីមិញក្លាយទៅជាបណ្ដាមហាវិទ្យាល័យសំខាន់បណ្ដុះបណ្ដាល
កម្មាភិបាលអំពីច្បាប់គឺសំខាន់។ ក្នុងកាលៈទេសៈសមាហរណកម្មសកល
មហាវិទ្យាល័យទាំងពីរត្រូវលើកកំពស់គុណភាពបណ្ដុះបណ្ដាលពិសេសគឺ
ច្បាប់អន្តរជាតិ។ ផ្តោតទៅលើពង្រាងរបាយការណ៍ការិយាល័យនយោបាយ អំពីការប្រគល់ភារកិច្ចបណ្ដុះបណ្ដាលកម្មាភិបាលកាន់ដំណែងយុត្តិធម៍
ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ត្រូវវាយតំលៃស្ថានភាពបណ្ដុះបណ្ដាលនិងបណ្ដុះ
បណ្ដាលឡើងវិញដើម្បីមានការប្រគល់ភារកិច្ចឲ្យសមស្រប។ យុទ្ធសាស្ត្រ កែទំរង់ដល់ឆ្នាំ២០២០អាចកែប្រែឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែងដើម្បី ធ្វើយ៉ាងម៉េចលើកកំពស់គុណភាពជួរកម្មាភិបាលយុត្តិធម៍រួមចំណែកទៅ ក្នុងការកសាងនីតិរដ្ឋសង្គមនិយម៕
VOV
-VOV