ប្រធានរដ្ឋបានសំណូមពរផ្នែកតុលាការមិនទុកឲ្យកើតមានឡើងការជំនុំជំរះខុស

ប្រធានរដ្ឋបានសំណូមពរផ្នែកតុលាការមិនទុកឲ្យកើតមានឡើងការជំនុំជំរះខុស - ảnh 1
ប្រធានរដ្ឋបានសំណូមពរផ្នែកតុលាការមិនទុកឲ្យកើតមានឡើងការជំនុំជំរះខុស (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៩មករានៅទីក្រុងហាណូយ តុលាការប្រជាជន​កំពូល
បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៤និងលាតត្រដាងអនុវត្ត​ភារកិច្ច
តុលាការឆ្នាំ២០១៥ ថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋវៀតណាម​លោក Truong
Tan Sang ប្រធានគណៈកម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៍​មជ្ឈឹមបានលើកដម្កើង
រាល់ស្នាដៃនិងលទ្ធផលសំខាន់របស់តុលាការប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងឆ្នាំ២០១៤
រួមចំណែករក្សារឹងមាំស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនិងការអភិវឌ្ឍន៍
នៃប្រទេសជាតិ។ ស្ដីពីភារកិច្ចនៃផ្នែកតុលាការ​ឆ្នាំ២០១៥ ប្រធានរដ្ឋលោក Truong
Tan Sang បានលើកច្បាស់ថា៖

        “តុលាការគ្រប់ជាន់ថ្នាក់ត្រូវបន្តលាតត្រដាងអនុវត្តល្អរដ្ឋធម្មនុញ្ញឆ្នាំ២០១៣
ច្បាប់តុលាការប្រជាជនវិសោធនកម្មនិងសេចក្តីសំរេចចិត្តរបស់រដ្ឋសភា ក្នុង​នោះ​
ប្រមូលផ្ដុំអនុវត្តដំណោះស្រាយលោតផ្លោះចំនួន៤ដែលបានដាក់ចេញ។ ទីមួយ
ផ្លាស់ប្តូរថ្មីសំណូមបែបបទនៅការជំនុំជំរះតាមទិសជាក់ស្ដែងធានា​ប្រជាធិបតេយ្យ
បើកចំហរតាមការកំណត់នៃច្បាប់។ ទីពីរគឺផ្លាស់ប្តូរថ្មីនិងលើក​កំពស់ប្រសិទ្ធភាព
ការងារបណ្ដុះបណ្ដាលបំប៉ន់ជំនាញឯកទេស។ ទីបីធ្វើល្អ​ការ​ងារ​បូកសរុបការជំនុំជំរះ
ជាក់ស្ដែងនិងធានាអនុវត្តប្រកបដោយឯកភាពប្រព័ន្ធច្បាប់។ ទីបួនជំរុញការផ្លាស់ប្តូរ
ថ្មីសំណូមបែបបទរដ្ឋបាលយុត្តិធម៍ក្នុងសកម្មភាពរបស់​តុលាការប្រជាជនគ្រប់ជាន់
ថ្នាក់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ