ប្រធានរដ្ឋមកជួបធ្វើការជាមួយអង្គភាពនានាយោធភូមិទី៧

ប្រធានរដ្ឋមកជួបធ្វើការជាមួយអង្គភាពនានាយោធភូមិទី៧ - ảnh 1
ប្រធានរដ្ឋមកជួបធ្វើការជាមួយអង្គភាពនានាយោធភូមិទី៧ (vietnamplus.vn)

        Vovworld-ក្នុងដំណើរទស្សនកិច្ចការងារនៅយោធភូមិភាគទី៧ នាព្រឹកថ្ងៃទី​
២៨មេសា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកទស្សនា​និង​ធ្វើ
ការ​ជាមួយកងពលធំកាំភ្លើងធំលេខ៧៥នៅ Dong Nai និងកងវរៈសេនាធំ Gia Dinh
នៅស្រុក Cu Chi ទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang
បានលើកច្បាស់ថា កម្មាភិបាលយុទ្ធជនម្នាក់ៗត្រូវរៀនសូត្រហ្វឹកហ្វាត់​ដោយឥត
ឈប់ឈរ ត្រៀមជាស្រេចប្រយុទ្ធដើម្បីអនុវត្តល្អភារកិច្ចកសាងនិង​ការពារមាតុ
ប្រទេសវៀតណាមសង្គមនិយម។

        “ជីដូនជីតាយើងដែលបានបង្រៀនថា ក្នុងពេលប្រទេសជាតិមានសន្តិភាព ត្រូវគិតដល់គ្រាលំបាក។ យើងកំពុងអនុវត្តយុទ្ធសាស្ត្រកសាងនិងការពារមាតុ​
ប្រទេស។ បើចង់សំរេចបានភារកិច្ចនេះក្នុងដំណាក់កាលសន្តិភាពកម្មាភិបាល​យុទ្ធជនម្នាក់ៗត្រូវហ្វឹកហាត់ត្រៀមជាស្រេចប្រយុទ្ធនិងជ័យជំនះដើម្បីសគ្តិសម
ជាកងពលធំលេខ៧៥វីរៈភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ