ប្រធានរដ្ឋលោក To Lam៖ កសាងកងទ័ពជើងទឹកឲ្យបានខ្លាំងរឹងមាំ

(VOVWORLD) - ប្រធានរដ្ឋលោក To Lam បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធិផល និងជ័យជំនះដ៏ឆ្នើមរបស់កងទ័ពជើងទឹកដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ។
ប្រធានរដ្ឋលោក To Lam៖ កសាងកងទ័ពជើងទឹកឲ្យបានខ្លាំងរឹងមាំ - ảnh 1ប្រធានរដ្ឋលោក To Lam

 នាព្រឹកថ្ងៃទី៧ មិថុនា នៅទីក្រុង Hai Phong ប្រធានរដ្ឋ នាយឧត្តមសេនីយ៍លោក To Lam អគ្គមេបញ្ជាការកងកំលាំងប្រដាប់អាវុធប្រជាជន ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ បានអញ្ជើញទៅសាកសួរសុខទុក្ខ បំពេញការងារ និងត្រួតពិនិត្យការងារត្រៀមប្រយុទ្ធរបស់កងទ័ពជើងទឹក ។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋលោក To Lam បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធិផល និងជ័យជំនះដ៏ឆ្នើមរបស់កងទ័ពជើងទឹកដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ។ ដើម្បីសម្រេចឲ្យបានភារកិច្ចក្នុងស្ថានភាពថ្មី លោកប្រធានរដ្ឋបានស្នើឲ្យកងទ័ពជើងទឹកត្រូវជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈ " អត់ធ្មត់តស៊ូការពារយ៉ាងរឹងមាំ ឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី កោះសមុទ្រ ដែនអាកាស រក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ" ព្រមទាំងបង្កើនការប្រុងប្រយ័ត្នជានិច្ច កំណត់យ៉ាងច្បាស់លាស់អំពីមុខសញ្ញា ដៃគូ ឧបាយកលរបស់កម្លាំងអមិត្ត។ លោកប្រធានរដ្ឋ To Lam បានអះអាងថា៖

“ផ្តោតសំខាន់លើដំណោះស្រាយការពារអធិបតេយ្យភាពកោះសមុទ្រ ការពារប្រជាជន បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កងទ័ពជើងទឹក ជាពិសេសគឺកិច្ចសហប្រតិបត្តិការអន្តរជាតិនៅសមុទ្រ ការអនុវត្តច្បាប់អន្តរជាតិនៅសមុទ្រ តភ្ជាប់ជាមួយការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការពារបរិស្ថានសមុទ្រ។ ផ្តោតសំខាន់លើការយាមល្បាត ត្រួតពិនិត្យ និងគ្រប់គ្រងតំបន់សមុទ្រយ៉ាងតឹងរឹង; ការពារគោលដៅសំខាន់ៗប្រកបដោយសុវត្ថិភាព។ បំពេញការងារជួយសង្គ្រោះ ការពារ និងជួយឧបត្ថម្ភអ្នកនេសាទ ជាពិសេសនៅតំបន់កោះសមុទ្រ និងដែនទឹកជាប់ជាមួយប្រទេសនានា ចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះ អន្តរជាតិ។ ផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅសមុទ្រ និងការអនុវត្តច្បាប់អន្តរជាតិនៅសមុទ្រជាមួយសកម្មភាពវិទ្យាសាស្ត្រ និងបរិស្ថាន ស្វែងរកដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែង ដើម្បីកសាងទំនុកចិត្ត និងដោះស្រាយបញ្ហាដែលកំពុងកើតមាននៅសមុទ្រ ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព យុត្តាធិការ និងផលប្រយោជន៍ជាតិនៅសមុទ្រ និងរក្សាបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ