ប្រធានរដ្ឋលោក Tran Dai Quang ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC
(VOVWORLD) -បន្តសកម្មភាពនៃឆ្នាំ APEC ២០១៧ នាព្រឹកថ្ងៃទី២៧កញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ ដឹកនាំក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC ២០១៧។
ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងជំនួប |
ក្នុងជំនួបនេះ ក្រុម ប្រឹក្សាបានរាយការនូវលទ្ធផលសកម្មភាពរបស់ក្រុមប្រឹក្សា ក៏ដូចជាដាក់ចេញ សំណើរបស់សហគមន៍សហគ្រាស APEC ជូនថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចនានា។ លោក Tran Dai Quang បានយល់ស្របជាមួយសំណើនានារបស់សហគមន៍ សហគ្រាស APEC ស្តីពីការបន្តជម្រុញសេរីភាវូបនីយកម្មនិងភាពងាយស្រួល សម្រាប់វិស័យពាណិជ្ជកម្ម វិនិយោគនិងសេវាកម្ម បង្កើនការតភ្ជាប់ និងជម្រុញការ អភិវឌ្ឍន៍សហគ្រាសធុនតូចល្អិត តូច និងមធ្យម សហគ្រាសដោយនារីជាម្ចាស់ ថែមទាំងជម្រុញសេដ្ឋកិច្ចឌីជីថល។ ក្នុងនាមជាប្រធានឆ្នាំ APEC ២០១៧ ប្រធាន រដ្ឋ លោក Tran Dai Quang បន្តទទួលយកនូវរបាយការណ៍និងសំណើចំនួន២០ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC ២០១៧ ដាក់ជូនថ្នាក់ដឹកនាំខឿន សេដ្ឋកិច្ច APEC នានាផងដែរ៕