ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅបេឡារុស

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋបេឡារុស នាយប់ថ្ងៃទី២៦ មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំ ណាលជាមួយកម្មាភិបាលស្ថានទូតវៀត ណាមនិងតំណាងសហគមន៍ និស្សិតវៀត ណាមដែលកំពុងបំពេញការងារនិងសិក្សារៀនសូត្រនៅបេឡារុសផងដែរ។ 
ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅបេឡារុស - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងការជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅបេឡារុស

នៅទី នេះ លោក Tran Dai Quang មានបំណងថា៖កម្មាភិបាលស្ថានទូតម្នាក់ ៗ គប្បី ជ្រួតជ្រាបគោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋ បច្ចុប្បន្នកម្មស្ថាន ភាពក្នុង ប្រទេសដើម្បីអនុវត្តល្អភារកិច្ចកិច្ចការបរទេស សំដៅជម្រុញកិច្ចសហប្រ តិបត្តិការ លើគ្រប់វិស័យជាមួយបេឡារុស។

        ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានចាត់ទុកថា សហគមន៍ជនវៀត ណាមនៅបេឡារុសបានរួមចំណែកផ្សព្វផ្សាយអំពីទឹកដី វប្បធម៌និងមនុស្សវៀត ណាម នាំប្រទេសទាំងពីរវៀតណាមនិងបេឡារុសកាន់តែខិតមកជិតជាមួយគ្នា។ លោក Tran Dai Quang អញ្ជើញសំណេះសំណាលថា៖

        “បេឡារុសក៏ជាស្រុកកំណើតទី២របស់បងប្អូន តាមនោះ យើងខិតខំធ្វើការរក ស៊ីដើម្បីមានជីវភាពស្ថិរភាពនិងចូលរួមចំណែកកសាងស្រុកកំណើតរបស់មាតុប្រ ទេស។ ខ្ញុំក៏បានដឹងថា បងប្អូននៅទីនេះឆ្ពោះទៅប្រទេសជាតិជានិច្ច សម្បីតែ ក្មួយៗ តូចក៏ព្យាយាមរៀនភាសាវៀតណាមដើម្បីកុំឲ្យភ្លេច នោះក៏ជាការក្រើនរំលឹកគ្នាយើង នឹងដល់ស្រុកកំណើត។ ខ្ញុំសូមលើកសរសើរនិងវាយតម្លៃខ្ពស់ស្មារតីរបស់បងប្អូន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ