ប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាហ្វ្រីកខាងត្បូង

(VOVWORLD) -   នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាហ្វ្រីកខាងត្បូង  លោកស្រី  Kgomotso Ruth Magau មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម នាថ្ងៃទី៧ ធ្នូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងប្រពៃណី “ ដៃគូដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍” 
ប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាហ្វ្រីកខាងត្បូង - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាហ្វ្រីកខាងត្បូង 

        នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាហ្វ្រីកខាងត្បូង លោកស្រី Kgomotso Ruth Magau មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម នាថ្ងៃទី៧ ធ្នូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងប្រពៃណី “ ដៃគូដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍” ជាមួយអាហ្វ្រីកខាងត្បូង។ ប្រធានរដ្ឋក៏បានអោយដឹងថា៖ អាហ្វ្រីកខាងត្បូងជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាម នៅអាហ្វ្រីក ហើយសង្ឃឹមថា ប្រទេសទាំងពិរបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ