ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយថ្នាក់ដឹកនាំខេត្ត Fujian ចិន

(VOVWORLD) -នារសៀលថ្ងៃទី១៣ឧសភា នៅទីក្រុង Fuzhou ខេត្ត Fujian ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក You Quan  លេខា គណៈ កម្មាធិការបក្សខេត្ត Fujian និងលោក Yu Weigou អភិបាលខេត្ត Fujian ។
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយថ្នាក់ដឹកនាំខេត្ត Fujian ចិន - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយថ្នាក់ដឹកនាំខេត្ត Fujian

នៅទីនេះ លោក Tran Dai Quang មានបំណងថា នាពេលខាងមុខ ខេត្ត Fujian នឹងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចជាមួយតំបន់នានា របស់វៀតណាម ។ ទន្ទឹមជាមួយគ្នានោះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើ ឲ្យខេត្ត Fujian បង្កើនការនាំចូលមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំង។

        រីឯលេខាគណៈកម្មាធិការបក្ស លោក You Quan បានអះអាងថា បក្សភាគនិងរដ្ឋអំណាចខេត្ត Fujian ជានិច្ចកាលយកចិត្តទុកដាក់លើទំនាក់ទំនងសហប្រតិបត្តិការមិត្ត ភាពជាមួយវៀតណាម។តាមនោះរួមចំណែកបង្កើនទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងចិននិងវៀតណាម។

        បន្ទាប់ពីពិធីទទួលជួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជា កសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតទំនាក់ទំនងសហ ប្រតិបត្តិការរវាងខេត្ត Quang Ninh (វៀតណាម) និងខេត្ត Fujian ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ