ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញ

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញលោក Alfonso Tena Gacia មកជំរាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម(រូបថតៈ Nhan Sáng-TTXVN)

(VOVworld)-នាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
 Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញលោក
Alfonso Tena Gacia មកជំរាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។
 នៅទីនេះ លោក Tran Dai Quang បានអះអាងថា វៀតណាមមានការយកចិត្តទុក
​ដាក់និងមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
 អេស្ប៉ាញ។ ប្រធានរដ្ឋ លោក​Tran Dai Quang បានស្នើថា នាពេលខាងមុខ ប្រទេស
ទាំងពីរគប្បីបង្កើនការជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូនិងរឹតបន្តឹងទំនាក់ទំនង
ទ្វេភាគី។រួមជាមួយគ្នានោះ ភាគីទាំងពីរគប្បីកសាងយ៉ាងឆាប់ៗនូវកម្មវិធីសកម្ម
ភាពធ្វើជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនាប៉ុន្មានឆ្នាំខាងមុខក្នុងនោះសង្កត់
 ធ្ងន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យដែលអេស្ប៉ាញមានឧត្តមភាពហើយ
វៀតណាមកំពុងផ្តល់អាទិភាព។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអេស្ប៉ាញបានជឿជាក់ថា ខណៈដែលកិច្ចព្រមព្រៀង
ពាណិជ្ជកម្មវៀតណាម-EU មានសុពលភាពនោះ នឹងមានវិនិយោគិនជាច្រើនមកធ្វើ
ការវិនិយោគនៅវៀតណាមក្នុងនោះមានទាំងវិនិយោគិនអេស្ប៉ាញ។​ លោកឯកអគ្គរដ្ឋ
ទូតឲ្យដឹងថា អេស្ប៉ាញជានិច្ចកាលគាំទ្រវៀតណាមចុះឈ្មោះសម្រាប់តំណែងសំ
ខាន់ៗនៅបណ្តា វេទិកាអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ