ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយទីប្រឹក្សាពាណិជ្ជកម្មនៅឯបរទេស

(VOVWORLD) -នាព្រឹកថ្ងៃទី១មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយទីប្រឹក្សាពាណិជ្ជកម្មនិងប្រធានតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅឯបរទេស ដែលមកចូលរួមសន្និសីទទីប្រឹក្សាពាណិជ្ជកម្ម ឆ្នាំ ២០១៨។ 
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយទីប្រឹក្សាពាណិជ្ជកម្មនៅឯបរទេស - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា ក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងឆាប់រហ័សនោះ គឺទាមទារឲ្យប្រព័ន្ធតំណាងពាណិជ្ជ កម្មវៀតណាមប្រចាំនៅឯបរទេសឲ្យម្ចាស់ការ និងអនុវត្តន៍ល្អរាល់ភារ កិច្ចដែលបានបក្សនិងរដ្ឋប្រគល់ជូន៖

        “ខ្ញុំស្នើឲ្យតំណាងពាណិជ្ជកម្មទាំងអស់ ក្តាប់ជាប់នូវពាក្យស្លោក “យកជោគជ័យ របស់សហគ្រាសនិងទំនិញវៀតណាមធ្វើជាត្រីវិស័យសម្រាប់សកម្មភាពរបស់ខ្លួន។ ម្ចាស់ការក្តាប់ជាប់នូវបម្រែបម្រួលតាមទីផ្សារប្រ ទេសសាមី” តាមនោះ ដាក់ចេញ សំណើរគោលនយោបាយអំពីទីផ្សារ ជូនវៀតណាម។ លើកកម្ពស់គុណភាព ប្រសិទ្ធិ ភាពកិច្ចការស្រាវជ្រាវ វាយតម្លៃទីផ្សារ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសសាមី ដើម្បីបំពេញល្អកិច្ចការធ្វើសេនាធិការ ដើម្បីក្រសួងឧស្សាហ ពាណិជ្ជកម្មដាក់ ជូនបក្ស និងរដ្ឋឲ្យមានគោលនយោបាយ ច្បាប់សមស្រប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ