ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីនិងឯកអគ្គរដ្ឋទូតអេហ្ស៊ីប
(VOVWORLD) -នាព្រឹកថ្ងៃទី២៤ខែមករា នៅក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅ វៀតណាម Catherine Wong ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយ តម្លៃខ្ពស់ ចំពោះរាល់សកម្មភាពវិជ្ជមានរបស់ស្ថានទូតសិង្ហបុរីនិងបុគ្គលលោកស្រីឯក អគ្គរដ្ឋទូត Catherine Wong តែម្តង ក្នុងការជួយឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម Catherine Wong (រូបថតៈViệt Cường/VOV) |
ប្រធានរដ្ឋ លោក Tran Dai Quang បានជឿជាក់ថា ក្នុងនាមជាតំណាងខ្ពង់ខ្ពស់បំផុតរបស់សិង្ហបុរីនៅវៀតណាម លោកស្រីឯកអគ្គរដ្ឋទូតនឹងរួមវិភាគទានទៅក្នុងការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីបានឲ្យដឹងថា ឆ្នាំ២០១៨ជាឆ្នាំដែលប្រ ទេសទាំងពីរនឹងរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។ តាមនោះ លោកស្រីជឿជាក់ថា ប្រទេសទាំងពីរនឹងជួយជ្រោមជ្រែងតាមរយៈបណ្តាសកម្មភាព វប្បធម៌និងជួបប្រាស្រ័យប្រជា ជនផងដែរ។
ក៏នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀត ណាម Youssef Kamal Boutros Hana មកជម្រាបលាបញ្ជាប់បេសក កម្មការទូតរបស់ខ្លួន។ ក្នុងជំនួបនេះ លោក Tran Dai Quang មានបំណងថា អេហ្ស៊ីបនឹងរៀបចំប្រកបដោយជោគជ័យ ការបោះឆ្នោត ប្រធានាធិបតីនាពេលខាងមុខ។ លោកប្រធានរដ្ឋវៀតណាមសង្ឃឹមថា ប្រទេសទាំងពីរ នឹងសកម្មជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នាំទំនាក់ទំនងទ្វេភាគីឡើង កំពស់ថ្មី។ អញ្ជើញតបវិញ ឯកអគ្គរដ្ឋទូត អេហ្ស៊ីប Youssef Kamal Boutros Hana បាន អះអាងថា អេហ្ស៊ីបមានបំណងអញ្ជើញប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អនុវត្តន៍ដំណើរទស្សនកិច្ចនៅអេហ្ស៊ីបយ៉ាងឆាប់ៗ ក៏ដូចជាដំណើរទស្សនកិច្ចថ្នាក់ ក្រសួងនានា សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ៕