ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បំផុស “បុណ្យតេតដាំដើមឈើ រំលឹកគុណបំណាច់របស់លោកប្រធានហូជីមិញជានិច្ច”

(VOVWORLD) - ការដាំដើមឈើគឺជាសកម្មភាពដ៏ស្រស់ស្អាត និងមានអត្ថន័យ។ ដើមឈើនីមួយៗដែលបានដាំគឺជាអំណោយដែលមិនអាចកាត់ថ្លៃបានផ្ញើជូនជំនាន់ក្រោយៗ។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បំផុស “បុណ្យតេតដាំដើមឈើ រំលឹកគុណបំណាច់របស់លោកប្រធានហូជីមិញជានិច្ច” - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បំផុស “បុណ្យតេតដាំដើមឈើ រំលឹកគុណបំណាច់របស់លោកប្រធានហូជីមិញជានិច្ច”។ រូបថត៖ Vu Sinh-VNA

នាព្រឹកថ្ងៃទី ១៥ កុម្ភៈ នៅឃុំ Kim Phu ទីក្រុង Tuyen Quang ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលរួម ថ្លែងមតិ និងវាយស្គរបំផុស“បុណ្យតេតដាំដើមឈើ រំលឹកគុណបំណាច់របស់លោកប្រធានហូជីមិញជានិច្ច”។

អញ្ជើញថ្លែងក្នុងពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលក្រសួង ស្ថាប័ន តំបន់ អង្គការនានា និងបុគ្គល ដែលសម្រេចបានក្នុងការអនុវត្តកម្មវិធីដាំដើមឈើបៃតងចំនួន ១ ពាន់លានដើម ព្រមទាំងសង្កត់ធ្ងន់លើគោលការណ៍ឥតងាករេរបស់វៀតណាមគឺឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ប្តេជ្ញាចិត្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរាងវិលជុំ ស្និទស្នាលជាមួយបរិស្ថាន ហើយកំពុងអនុវត្តន៍គោលដៅបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនាឆ្នាំ ២០៥០។ លោកប្រធានរដ្ឋបានស្នើឲ្យស្ថាប័ននានារៀបចំការផ្សព្វផ្សាយ អប់រំដល់មនុស្សគ្រប់រូបយលដឹងយ៉ាងពេញលេញអំពីអត្ថន័យដ៏ធំធេង ផលប្រយោជន៍ជាក់ស្ដែងនៃការដាំដើមឈើ ការពារ និងអភិវឌ្ឍន៍ព្រៃ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់ច្បាប់ស្តីពីការការពារ និងអភិវឌ្ឍន៍ព្រៃឈើ រួមចំណែកដល់ការការពារបរិស្ថានអេកូឡូស៊ីប្រកបដោយនិរន្តរភាព៖ “និទាឃរដូវ គឺជារដូវពន្លកបៃតង ហើយជារដូវនៃការសាបព្រួសក្តីសង្ឃឹម។ ការដាំដើមឈើគឺជាសកម្មភាពដ៏ស្រស់ស្អាត និងមានអត្ថន័យ។ ដើមឈើនីមួយៗដែលបានដាំគឺជាអំណោយដែលមិនអាចកាត់ថ្លៃបានផ្ញើជូនជំនាន់ក្រោយៗ។ ដើមឈើបានជួយយើងឱ្យរស់រានមានជីវិត ដូច្នេះយើងត្រូវការពារ និងដាំដើមឈើបន្ថែមទៀតដោយក្តីស្រឡាញ់ ការដឹងគុណ ចំពោះធម្មជាតិដ៏ស្រស់ស្អាត។ នោះគឺជាសកម្មភាពដែលរួមចំណែកក្នុងការកសាងប្រទេសឲ្យកាន់តែបៃតង ស្អាត និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយអះអាងថា វៀតណាមទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិក្នុងការថែរក្សា និងការពារបរិស្ថាន រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ដើម្បីភពផែនដីបៃតង”។

នាព្រឹកថ្ងៃដដេល លោកប្រធានរដ្ឋបានអញ្ជើញចូលរួមពិធី កាត់ខ្សែបូសម្ពោធគម្រោងផ្លូវអភិវឌ្ឍន៍ទីក្រុងពីទីក្រុង Tuyen Quang ដល់មជ្ឈមណ្ឌលស្រុក Yen Son K១៤ ផ្លូវជាតិលេខ ២ Tuyen Quang - Ha Giang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ