ប្រធានរដ្ឋវៀតណាម៖កសាងខឿនយុត្តិធម៌រឹងមាំ ការពារផលប្រយោជន៍ស្រប ច្បាប់របស់ប្រជាជន

ប្រធានរដ្ឋវៀតណាម៖កសាងខឿនយុត្តិធម៌រឹងមាំ ការពារផលប្រយោជន៍ស្រប ច្បាប់របស់ប្រជាជន - ảnh 1
(រូបថត៖VOV ចរាចរណ៍)

(VOVworld) - នាព្រឹកថ្ងៃទី១៣ តុលា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី២៣របស់គណៈកម្មការទទួលបន្ទុកកំ
ណែទម្រង់យុត្តិធម៌មជ្ឈឹម។នៅទីនេះ អង្គរប្រជុំបានស្ដាប់និងពិភាគ្សាអំពីគំរោងកា
ណ៍បង្កើនការងារបង្ការប្រឆាំងភាពអសកម្មក្នុងសកម្មភាពយុត្តិធម៌។នេះជាគំរោង
ការណ៍ដ៏សែនសំខាន់ ជាពិសេសក្នុងកាលៈទេសៈមជ្ឈឹមបក្សកុម្មុយ នីស្តវៀតណាម
បន្តប្ដេជ្ញាចិត្តទប់ស្កាត់ រុញថយក្រោយស្ថានភាពអំពើពុករលួយ។ ថ្លែងសន្និដ្ឋាន
ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ប្រព័ន្ធទាំង មូលត្រូវខិតខំប្រឹង
ប្រែងក្នុងការកសាងខឿនយុត្តិធម៌រឹងមាំ មានតម្លាភាព សម ភាពដើម្បីការពារផល
ប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ស្ដីពីការអនុវត្ត លោក Truong Tan Sang បាន
សំណូមពរថា បន្តកែលំអរការងារឃ្លាំមើលរវាង ស្ថាប័ននានាក្នុងប្រព័ន្ធយុត្តិធម៌
ព្រមទាំងបង្កើនការឃ្លាំមើលរបស់សង្គមតាមរយៈ យន្តការដែលមានស្រាប់ដូចជា
រដ្ឋសភា ក្រុមប្រឹក្សាប្រជាជននិងរណសិរ្សមាតុ ភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ