ប្រធានរដ្ឋវៀតណាមចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Bui Thi Xuan ទីក្រុង Da Lat
|
ប្រធានរដ្ឋវៀតណាមចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Bui Thi Xuan ទីក្រុង Da Lat (Image: VOV Online) |
(VOVworld) – នាព្រឹកថ្ងៃទី ៣ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Bui Thi Xuan ទីក្រុង Da Lat
ខេត្ត Lam Dong (ភាគកណ្ដាលវៀតណាម)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong
Tan Sang បានអះអាងថា៖ នាបច្ចុប្បន្ន ចំពោះមុខសំណូមពរ នៃបុព្វហេតុផ្លាស់ប្តូរថ្មី
កសាងនិងការពារប្រទេសជាតិការផ្លាស់ប្តូរថ្មីការងារអប់រំបណ្តុះបណ្ដាលលើគ្រប់
វិស័យបានក្លាយទៅជាតម្រូវការចាំបាច់។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់
ធ្ងន់ថា៖
“បណ្ដាគ្រូបង្រៀន កម្មាភិបាល បុគ្គលិកនិងសិក្សានុស្សិសរបស់វិទ្យាល័យ Bui Thi
Xuan ត្រូវបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីរក្សាបានគិត្តិ នាមជាទង់ចម្បងក្នុងចលនាប្រឡងប្រណាំងនៃផ្នែកអប់រំនៅខេត្ត Lam Dong។
ដោយហេតុនេះ លោកគ្រូអ្នកគ្រូម្នាក់កម្មាភិបាលបុគ្គលិកម្នាក់ៗ ត្រូវមានអត្តចរិត
នយោបាយសិលធម៌ល្អនិងផ្លាស់ប្តូរថ្មីរបៀបបង្រៀនដោយឥតឈប់ឈរដើម្បី
សិស្សានុសិត្សជាទីស្រឡាញ់។សិស្សានុស្សិសនៃសាលាត្រូវតែជានិច្ចកាលរៀន
សូត្រល្អដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់បណ្ដាលោកគ្រូអ្នកគ្រូ គ្រួសារនិងសង្គម៕