ប្រធានរដ្ឋវៀតណាមជំនួបធ្វើការជាមួយលេខបក្សនៃបណ្ដាស្ថប័នរដ្ឋសភាអំពីកំណែទម្រង់យុត្តិធម៌

ប្រធានរដ្ឋវៀតណាមជំនួបធ្វើការជាមួយលេខបក្សនៃបណ្ដាស្ថប័នរដ្ឋសភាអំពីកំណែទម្រង់យុត្តិធម៌ - ảnh 1
ប្រធានរដ្ឋវៀតណាមជំនួបធ្វើការជាមួយលេខបក្សនៃបណ្ដាស្ថប័នរដ្ឋសភាអំពីកំណែទម្រង់យុត្តិធម៌​ (Image: VOV)


(VOVworld) – នៅជំនួបធ្វើការនាព្រឹកថ្ងៃទី ២៧ សីហា នៅទីក្រុង ហាណូយ ក្រោមការធ្វើជាអធិបតីរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំកំណែទម្រង់យុត្តិធម៌មជ្ឈឹម និង
ប្រធាន រដ្ឋសភាវៀតណាមនិងជាលេខបក្សនៃបណ្ដាស្ថប័នរដ្ឋសភា លោក
Nguyen Sinh Hung ។ ថ្លែងមតិក្នុងជំនួបធ្វើការនេះ លោក Nguyen Sinh Hung
បានសង្កត់ធ្ងន់ថា៖ យន្តការភាវូបនីយកម្មបណ្ដាការកំណត់ច្បាប់បានលើក
ច្បាស់តួនាទីឯករាជ្យរបស់ស្ថាប័នយត្តិធម៌ក្នុងសកម្មភាពនីតិវិធីការអនុវត្ត
សិទ្ធិយុត្តិធម៌។ ប៉ុន្តែ យើងត្រូវមានការត្រួតពិនិត្យយ៉ាងម៉តចត់ជាពិសេសគឺការ
លើកំពស់ការងារឃ្លាំមើលរបស់បណ្ដាស្ថាប័នដែលប្រជាជនបានជ្រើសតាំង។
រីឯខ្លួនវិញ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតលើសារៈ
សំខាន់នៃការជំរុញយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៌ដល់ឆ្នាំ ២០២០។ លោកប្រធានរដ្ឋវៀតណាមបានស្នើរថា៖ ដោយឈរលើមូលដ្ឋាននៃរដ្ឋធកម្ម
នុញ្ញថ្មីយើងត្រូវលើកកំពស់សមត្ថភាពឃ្លាំមើលនៃរដ្ឋសភាចំពោះសកម្មភាព
យុត្តិធម៌។

 

“ការព្រមៗគ្នាក្នុងដំណើការកសាងឯកសារច្បាប់និងក្រោមច្បាប់គឺជាដំណើរការ
មួយ ដែលយើងត្រូវបន្តធ្វើ។ វៀតណាមកសាងនិតិរដ្ឋ គ្រប់គ្រងសង្គមដោយ
ច្បាប់។ ប៉ុន្តែ រវាងការផ្តួចផ្តើមគំនិតនេះជាមួយការពិតជាក់ស្តែង​នៅមានគំលៀត
ដោយហេតុនេះ ខ្ញុំ ស្នើរឲ្យយើងត្រូវសហការជំរុញដំណើរការនេះ។”

ប្រធានរដ្ឋវៀតណាមបានចាត់ទុកថា៖ ត្រូវជ្រួតជ្រាបដ៏ជ្រាលជ្រៅការផ្តួចផ្តើម
គំនិតនេះ របស់រដ្ឋ បង្កើតគ្រិះស្ថានសំរាប់ការងារកែទម្រង់យុត្តិធម៌ដើម្បីការ
ងារនេះទទួលបាន ការបោះជំហានប្រជាធិបតេយ្យនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ