ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម

(VOVworld) – នាថ្ងៃទី ១ កក្កដា នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងជាគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់យុត្តិធម៌មជ្ឈឹមបាន
ជួបធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមអំពីយុទ្ធសាស្ត្រកែទម្រង់
យុត្តិធម៌ដល់ឆ្នាំ ២០២០។ ប្រធានរដ្ឋវៀតណាមបានលើកដម្កើងរាល់ស្នាដែដែល
ថ្នាក់ដឹកនាំក្រសួងនគរបាលនិងកំលាំងនគរបាលប្រជាជនវៀតណាមទទួលបាន
ក្នុងការងារកែទម្រង់យុត្តិធម៌។ ទន្ទឹមនឹងនោះ លោក Truong Tan Sang ក៏បានស្នើ
ឲ្យគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមនិងថ្នាក់ដឹកនាំក្រសួងនគរបាលបន្តស្រាវ
ជ្រាវនិងដាក់ចេញវិធានការជាក់ស្តែង ដើម្បីជំរុញយ៉ាងខ្លាំងការអនុវត្តគោលការណ៍
កែទម្រង់យុត្តិធម៌ក្នុងកំលាំងនគរបាលនាពេល ខាងមុខ៕

ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម - ảnh 1
លោក Truong Tan Sang ក៏បានស្នើឲ្យគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមនិងថ្នាក់ដឹកនាំ ក្រសួងនគរបាលបន្តស្រាវជ្រាវនិងដាក់ចេញវិធានការជាក់ស្តែង ដើម្បីជំរុញ យ៉ាងខ្លាំងការអនុវត្តគោលការណ៍កែទម្រង់យុត្តិធម៌ក្នុងកំលាំងនគរបាលនាពេល ខាងមុខ៕ (Image: Nguyentandung.org)


ប្រតិកម្មទៅវិញ

ផ្សេងៗ