ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពអាស៊ាននៃរដ្ឋសភាអាល្លឺម៉ង់

(VOVworld) - នៅក្នុងជំនួបធ្វើការជាមួយអភិបាលទីក្រុងប៊ែកឡាំងលោក Michael
Mueller នាថ្ងៃទី២៥ វិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចាត់ទុក
ថា ប៊ែកឡាំងជារដ្ឋធានីមួយក្នុងចំណោមរដ្ឋធានីធំៗនៃទ្វីបអឺរ៉ុប ដោយមានប្រព័ន្ធចរាចរណ៍សាធារណៈទំនើបនិងបរិស្ថានបៃតង ស្អាត។លោក ប្រធានរដ្ឋបានស្នើរ
ឲ្យទីក្រុងប៊ែកឡាំងចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភទី ក្រុងមួយចំនួននៃវៀត
ណាមក្នុងវិស័យនេះ។
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពអាស៊ាននៃរដ្ឋសភាអាល្លឺម៉ង់ - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពអាស៊ាន
នៃរដ្ឋសភាអាល្លឺម៉ង់

មុននោះ នៅជំនួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពអាស៊ាននៃរដ្ឋសភា
អាល្លឺម៉ង់នាព្រឹកថ្ងៃដដែល លោក Truong Tan Sang បានអះអាងថា ក្រុមសមាជិក
សភាអាស៊ាន នឹងជាស្ពានតភ្ជាប់សំខាន់ដែលរួមចំណែកបង្កើនទំនាក់ទំនងរវាង
រដ្ឋសភាអាល្លឺម៉ង់ជាមួយរដ្ឋសភានៃប្រទេសអាស៊ាននានា។
រីឯខ្លួនវិញ ក្រុមសមាជិកសភាអាល្លឺម៉ង់បានគាំទ្រការបង្កើនទំនាក់ទំនងរវាងរដ្ឋ
សភានៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនយន្តការផ្លាស់ប្ដូររវាងប្រជាជន និស្សិតនិង
សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ។ស្ដីពីបញ្ហាសមុទ្រខាងកើត
សមាជិកសភាអាល្លឺម៉ង់បានចែករំលែកនិងគាំទ្រទស្សនៈរបស់វៀតណាម និង
អាស៊ានក្នុងការដោះស្រាយជំលោះដោយសន្តិវិធីហើយឈរលើមូលដ្ឋានច្បាប់
អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ