ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយមជ្ឈដ្ឋានសហគ្រិនធំរបស់អាមេរិក

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ វចិ្ឆកា នៅទីរក្រុង Da Nang ភាគកណ្ដាលវៀតណាម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយតំណាង សហគ្រាសធំរបស់អាមេរិកចំនួន ៦០។ 
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយមជ្ឈដ្ឋានសហគ្រិនធំរបស់អាមេរិក  - ảnh 1 ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយមជ្ឈដ្ឋានសហគ្រិនធំរបស់អាមេរិក 

(VOVworld) – នាព្រឹកថ្ងៃទី ៨ វចិ្ឆកា នៅទីរក្រុង Da Nang ភាគកណ្ដាលវៀតណាម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយតំណាង សហគ្រាសធំរបស់អាមេរិកចំនួន ៦០។ ក្នុងជំនួប ប្រធានរដ្ឋ Tran Dai Quang បានអះអាងថា៖ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគបានក្លាយទៅ ជាគ្រឹះស្ថាននិងកំលាំងចលករក្នុងទំនាក់ទំនងវៀតណាម-អាមេរិក ហើយអាមេរិកអាច ក្លាយទៅជាដៃគូពាណិជ្ជកម្មជួរមុខនិងវិនិយោគិនធំទី ៧ នៅវៀតណាម។ ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang សង្កត់ធ្ងន់ ទៅលើសមិទ្ធិផលនៃទំនាក់ទំនងទ្វេភាគីមានការរួមវិភាគទានដ៏សែនសំខាន់របស់សហគមន៍សហគ្រិនអាមេរិកនិងអាមេរិក ព្រមទាំង បានស្វាគមន៍មជ្ឈដ្ឋានសហគ្រិនអាមេរិកវិនិយោគចូលក្នុងវៀតណាមលើវិស័យបច្ចេកវិទ្យាខ្ពស់ថាមពលនិងហេដ្ឋរចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ លោក Tran Dai Quang បានស្នើឲ្យសម្ព័ន្ធភាពសហគ្រាសអាមេរិក-APEC បន្តធ្វើជាស្ពានតភ្ជាប់សំរាប់សហគ្រាសអាមេរិកបង្កើនការវិនិយោគនិងអាជីវកម្មនៅវៀតណាមជួយឧបត្ថម្ភអំពាវនាវរដ្ឋាភិបាលអាមេរិកទទួលស្គាល់យន្តការទីផ្សារសំរាប់វៀតណាមយ៉ាងឆាប់រហ័សហើយបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាមួយវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ