ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Thua Thien Hue

(VOV)_បន្តដំណើរបំពេញការងារនៅ​ខេត្តនានា នៅភាគកណ្ដាល​វៀត​ណាម 
នា ព្រឹកថ្ងៃទី ៣ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sangបានអញ្ជើញទៅ
ទស្សនាមន្ទី ពេទ្យមជ្ឈឹម Hue និងចូលរួមពិធីរំលឹក​ខួប​អនុស្សាវរីយ៍ ទិវាគ្រូពេទ្យវៀត
ណាម  (ថ្ងៃទី ២៧ កុម្ភះ) និងប្រគល់ជូនកិត្តនាម វីរះជនពលករ សម័យកាលផ្លាស់ប្តូរ
ថ្មី  ចំពោះសាស្ត្រាចារ បណ្ឌិត គ្រូពេទ្យ​ប្រជាជន Bui Duc Phu នាយកមន្ទីពេទ្យ មជ្ឈឹម
 Hue។ ថ្លែងមតិ​នៅ​ទីនេះ​ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang អបអរសាទរ
 ​និងស្ងើច​សរសើរ ​រាល់ការខំប្រឹងប្រែង ពលីកម្មរបស់ជួរកម្មាភិបាល ​គ្រូបេទ្យ ​ក្នុង​
រយះពេល​កន្លងទៅ។ ប្រធានរដ្ឋ​ Truong Tan Sang បានសង្កត់ធ្ងន់ថា÷

          “ផ្នែកសុខាភិបាលត្រូវបន្តយកចិត្តទុកដាក់ពង្រឹងបណ្ដាញ់សុខាភិបាល​មូល
ដ្ឋាន លើកកំពស់សម័ត្ថភាពបណ្ដាគិលានុបដ្ឋានមន្ទីពេទ្យស្រុក លើកគរិត​មន្ទីពេទ្យ
ខេត្តនិងមជ្ឈឹម លើមូលដ្ឋានរដ្ឋបង្កើនវិនិយោគទន្ទឹមនឹងនោះជំរុញការ​សង្គមបនីយ
កម្ម អភិវឌ្ឍន៍យ៉ាងលឿនប្រព័ន្ធសុខាភិបាល។ លើកកំពស់ចំណេះ​ដឹង​តស៊ូរុញថយ ក្រោយភាពអសកម្មក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺ។ ​ផ្លាស់ប្តូរ​ថ្មី​យន្តការហិរញ្ញ វត្ថុនៅបណ្ដាមូលដ្ឋានសុខាភិបាលរដ្ឋ សុក្រិដ្ឋគោល​នយោបាយ​ធានារាប់រងសុខា
ភិបាល គោលនយោបាយពិនិត្យព្យាបាលជំងឺសំរាប់កុមារជន​ចាស់​ជរា​ជនក្រីក្រ មុខសញ្ញាគោលនយោបាយជាដើម៕”

ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Thua Thien Hue - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ