ប្រធានរដ្ឋវៀតណាមនិងថ្នាក់ដឹកនាំអន្តរជាតិនានាអះអាងនូវការប្តេជ្ញាចិត្តនាំ TPP ចូលជាធរមានយ៉ាងឆាប់ៗ

 ប្រធានរដ្ឋវៀតណាមនិងថ្នាក់ដឹកនាំអន្តរជាតិនានាអះអាងនូវការប្តេជ្ញាចិត្តនាំ TPP ចូលជាធរមានយ៉ាងឆាប់ៗ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងថ្នាក់ដឹកនាំអន្តរជាតិនានាអះអាងនូវការប្តេជ្ញាចិត្តនាំ TPP ចូលជាធរមានយ៉ាងឆាប់ៗ

(VOV)_ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC 2015 នៅហ្វីលីពីន នារសៀលថ្ងៃទី១៨ វិច្ឆិកា កិច្ចប្រជុំជាន់ខ្ពស់ របស់បណ្ដាថ្នាក់ដឹកនាំ​ នៃកិច្ចព្រមព្រៀង​ពាណិជ្ជ
កម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) លើកទី៦ ​បានប្រារព្វឡើង នៅទីក្រុងManila
​ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក
ចំនួន១២ ដូចជា៖ អូស្ត្រាលី កាណាដា ជប៉ុន  ម៉ាឡេស៊ី  សិង្ហបុរី អាមិក និង
វៀតណាម។ ថ្លែងមតិបើកសម័យប្រជុំ ប្រធានាធិបតីអាមេរិក   Barack Obama បាន
វាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរួម និងការខំប្រឹងប្រែងរបស់សមាជិកទាំង
ឡាយ ដើម្បីបញ្ចប់ការចរចារស្ដីពីកិច្ចព្រមព្រៀង TPP។ តាមលោកថា៖ នេះមិន
គ្រាន់តែជាសមិទ្ធិផលធំធេង ស្ដីពីចក្ខុវិស័យរបស់ប្រទេស TPP ទាំង ១២ ប៉ុណ្ណោះ
ទេ ថែមទាំងចំពោះអនាគត របស់តំបន់ រួមចំណែកកំណត់ក្រិតក្រមពាណិជ្ជកម្មនៅ
អាស៊ី-ប៉ាស៊ីហ្វីកនាពេលខាងមុខទៀតផង។

            រីឯ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖​ការ
សម្រេចកិច្ចព្រមព្រៀងTPP រួមជាមួយការបង្កើតសហគមន៍អាស៊ាន ជារបត់សំ
ខាន់ មានអត្ថន័យធំធេង បង្កើតកម្លាំងចលករថ្មីសំរាប់កំណើន ផ្សាភ្ជាប់តំបន់
 រួមចំណែកជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ តភ្ជាប់និងកំណើននិរន្តរភាព។

            បញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងអស់បានអនុម័តលើសេចក្ដីថ្លែងការណ៍រួម
 បង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកទាំង១២ ជំរុញដំណើការចុះ
ហត្ថលេខា និងអនុម័ត នៅប្រទេសនិមួយៗ ដើម្បីនាំកិច្ចព្រមព្រៀងTPP ចូលជាធរមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ