ប្រធានរដ្ឋវៀតណាមបានធ្វើការជាមួយតុលាការប្រជាជនកំពូល
(VOVWORLD) /  
|
ប្រធានរដ្ឋវៀតណាមបានធ្វើការជាមួយតុលាការប្រជាជនកំពូល (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៣ធ្នូនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang ប្រធានគណៈកម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៍មជ្ឈឹមបានធ្វើអធិបតីពិធីធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់តុលាការប្រជាជនកំពូលអំពីការងាររបស់តុលាការនានាក្នុងឆ្នាំ២០១៣និងទិសដៅភារកិច្ចរបស់ផ្នែកតុលាការ
ឆ្នាំ២០១៤។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសំណូម
ពរផ្នែកតុលាការលាតត្រដាងអនុវត្តម៉ឹងម៉ាត់សេចក្តីសំរេចចិត្តរបស់បក្ស រដ្ឋសភា
អំពីកិច្ចការយុត្តិធម៍និងកំណែទម្រង់យុត្តិធម៍ ផ្សាភ្ជាប់ការអនុវត្តភារកិច្ចការងារ
របស់ផ្នែកជាមួយការអនុវត្តសំណូមពរកំណែទម្រង់យុត្តិធម៍។ ផ្នែកតុលាការត្រូវប្រមូលផ្ដុំផ្លាស់ប្តូរថ្មីបែបបទរដ្ឋបាលយុត្តិធម៍សំដៅធានាបើកចំហរតម្លាភាពរាល់សកម្មភាពរបស់តុលាការ បង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជនក្នុងពេលដោះស្រាយការងារនៅតុលាការ៕
-VOVWORLD