ប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួមសន្និសីទ APEC លើកទី២១

ប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួមសន្និសីទ APEC លើកទី២១ - ảnh 1
ប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួមសន្និសីទ APEC លើកទី២១ (VOV)


         Vovworld-នាថ្ងៃទី៦តុលា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម​ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចាកចេញពីទីក្រុងហាណូយ
ទៅចូលរួមសន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
លើកទី២១ (APEC 21) ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨តុលាឆ្នា២០១៣នៅ​ឥណ្ឌូនេស៊ី​
តាម​សេចក្តីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono។ ក្នុងរយៈពេល២ថ្ងៃធ្វើសកម្មភាពនៅ APEC ២១ ប្រធានរដ្ឋ Truong Tan Sang នឹង
ចូលរួមកិច្ចប្រជុំពេញអង្គរ សន្ទនាតាមក្រុម ជំនួបសន្ទនាជាន់ខ្ពស់ ជួបសន្ទនា
ទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកសំដៅបន្ត​អនុវត្ត
គោលមាគ៌ារបស់មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១១អំពី​ម្ចាស់ការសកម្មសមាហរណកម្មអន្តរជាតិ បង្ហាញគោលនយោបាយគោរពនិង
​ពង្រីក​តួនាទីនៅបណ្ដាយន្តការសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វីក បង្កើន​
ទំនាក់​ទំនងទ្វេភាគីរវាងវៀតណាមជាមួយសមាជិកស្នូលរបស់ APEC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ