ប្រធានរដ្ឋវៀតណាមប្រគល់គ្រឿងឥស្សរិយយសហូជីមិញេជូនលោក Raymond Aubrac

នារសៀលថ្ងៃទី ២៥ កញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានប្រគល់គ្រឿងឥស្សរិយយសហូជីមិញេជូនលោក Raymond Aubrac ដែលជាជនបដិវត្តល្បីឈ្មោះរបស់បារាំងក្នុងសង្គ្រមលោកទី ២ និងជាមិត្តជិតស្និត
របស់ប្រជាជនវៀតណាម។ ក្នុងពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖
លោក Raymond Aubrac មិនគ្រាន់តែបានរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍វៀតណាម
ប៉ុណ្ណោះទេ ថែមទាំង ជាមិត្តអន្តរជាតិស្មោះត្រង់នៃលោកប្រធានហូជីមិញទៀតផង។ ការប្រគល់ជូនគ្រឿងឥស្សរិយយសហូជីមិញលើកនេះគឺការកាត់សំគាល់គុណ បំណាចដ៏ធំធេងរបស់លោក Raymond Aubrac និងសម្តែងនូវប្រពៃណីតបស្នង សងគុណរបស់ប្រជាជនវៀតណាម៕

ប្រធានរដ្ឋវៀតណាមប្រគល់គ្រឿងឥស្សរិយយសហូជីមិញេជូនលោក Raymond Aubrac  - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានប្រគល់គ្រឿងឥស្សរិយយសហូជីមិញេជូនលោក Raymond Aubrac (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ