ប្រធានរដ្ឋវៀតណាមផ្ញើរលិខិតអំណរគុណជូនចំពោះប្រធានាធិបតីលោក Vladimir Putin រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើរលិខិតដែលសំដែង អំណរគុណដ៏ជ្រាលជ្រៅជូនចំពោះការជួយឧបត្ថម្ភដ៏ថ្លែថ្លានិងទាន់ពេលវេលា របស់ប្រធានាធិបតីលោក Vladimir Putin ផ្ទាល់ខ្លួន រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី ដែលជួយវៀតណាមជំនះពុះពារលើផលវិបាកក្រោយពីខ្យល់ព្យុះ Damrey។
ប្រធានរដ្ឋវៀតណាមផ្ញើរលិខិតអំណរគុណជូនចំពោះប្រធានាធិបតីលោក Vladimir Putin រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)


មុននោះ ដោយដឹងថា ខ្យល់ព្យុះ Damrey បង្កការខូចខាតដ៏ធ្ងន់ធ្ងរនៅបណ្ដា ខេត្តភាគកណ្ដាលវៀតណាម នាថ្ងៃទី៧ វិច្ចិកា ប្រធានាធិបតីលោក Vladimir Putin បានបញ្ជាឲ្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីផ្ដល់ទឹកប្រាក់ជំនួយចំនួន៥លាន ដុល្លាអាមេរិក សំដៅជួយវៀតណាមជំនះលើផលវិបាកនៃខ្យល់ព្យុះពោលខាង លើ។ តាមការបញ្ជារបស់ប្រធានាធិបតីលោក Putin ដែរ នាយប់ថ្ងៃទី៨ វិច្ចិកា យន្តហោះនៃក្រសួងឆ្មាំស៊ីវិល ករណីបន្ទាន់និងជំនះផលវិបាកគ្រោះមហន្តរាយ រុស្ស៊ីដែលដឹកជញ្ជូនទំនិញជួយសង្គ្រោះមនុស្សធម៌របស់រដ្ឋាភិបាលរុស្ស៊ីជូនចំពោះជនរងគ្រោះដោយខ្យល់ព្យុះ Damrey នោះបានចុះចតនៅព្រលានយន្តហោះ Cam Ranh ខេត្ត Khanh Hoa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ