ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូលរួមពិ​ធី​រំលឹកខួប​លើកទី ៥០ ទិវាជ័យជំនះ Cam Doi

(VOVWORLD) - កាលពី ៥០ ឆ្នាំមុន កងទ័ព និងប្រជាជន ទទួល បានជ័យជម្នះយ៉ាងខ្ទរខ្ទា - វាយកំទេចទីតាំងយោធា Cam Doi រំដោះទីរួមស្រុក Que Son នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៧២ រួមចំណែករំដោះខេត្ត Quang Nam និងរំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូលរួមពិ​ធី​រំលឹកខួប​លើកទី ៥០ ទិវាជ័យជំនះ Cam Doi - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវាជ័យជំនះ Cam Doi

នាយប់ថ្ងៃទី ១៩ សីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវាជ័យជំនះ Cam Doi (១៩ សីហា ឆ្នាំ ១៩៧២ - ១៩ សីហា ឆ្នាំ ២០២២) នៅទីលាន ២៦ មីនា ស្រុក Que Son ខេត្ត Quang Nam។ កាលពី ៥០ ឆ្នាំមុន កងទ័ព និងប្រជាជន ទទួល បានជ័យជម្នះយ៉ាងខ្ទរខ្ទា - វាយកំទេចទីតាំងយោធា Cam Doi រំដោះទីរួមស្រុក Que Son នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៧២ រួមចំណែករំដោះខេត្ត Quang Nam និងរំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។  ពង្រីកប្រពៃណីដ៏អង់អាចក្លាហានក្នុងការប្រយុទ្ធប្រឆាំងខ្លាំងសត្រូវឈ្លានពាននោះ នាបច្ចុប្បន្ននេះស្រុក Que Son ទទួលបានសមិទ្ធិផលដ៏សំខាន់ៗជាច្រើន ក្នុងនោះសេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។ នាពេលខាងមុខ បក្ខភាគ និងប្រជាជនស្រុក Que Son ប្តេជ្ញាខិតខំប្រឹងប្រែងរួមកម្លាំងកាយកចិត្ត ស្រុះចិត្តគំនិតគ្នា រួមវិភាគទានបញ្ញា ច្នៃប្រឌិត ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ជំនះពុពារលើរាល់ការលំបាកសាកល្បង ដើម្បីកសាងស្រុក Que Son ឲ្យកាន់តែ "សម្បូរធូធារ ស្រស់បំព្រង" ពីមួយថ្ងៃទៅមួយថ្ងៃក្នុងសម័យកាលឧស្សាហូបនីយកម្ម - ទំនើបកម្ម ផ្លាស់ប្ដូរថ្មី និងសមាហរណកម្មអន្តរជាតិ។

មុននោះ នារសៀលថ្ងៃទី ១៩ សីហា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញអុជធូបទាន និងថ្វាយផ្កាគោរពវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញដ៏មហិមា ព្រមទាំងគោរពវិញ្ញាណក្ខ័ណ្ឌ តបស្នងសងគុណដល់វីរៈយុទ្ធជនពលីនៅវិមានគោរពវិញ្ញាណក្ខ័ណ្ឌយុទ្ធជនពលីនៅស្រុក Que Son ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ