ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មចិន

(VOVWORLD) -នាថ្ងៃទី ២០ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Zhong Shan។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មចិន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយ
រដ្ឋមន្ត្រីពាណិជ្ជកម្មចិន (TTXVN)

  នៅទីនេះ ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះនិន្នាការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាម និងចិនក្នុងរយៈពេលកន្លងទៅ។ លោក Tran Dai Quang បានសង្គត់ធ្ងន់ថា វៀតណាមគោរពការពង្រីកនិងលើកកំពស់ប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាមួយចិន។

          ប្រធានរដ្ឋលោក Tran Dai Quang វាយតម្លៃខ្ពស់ចំពោះការដែលចិនបានបញ្ជាក់ការបើកទូលាយទីផ្សារឲ្យបានឆាប់ ហើយបង្កលក្ខណៈងាយស្រួលសម្រាប់មុខទំនិញកសិផល ជលផល ម្ហូបអាហារជាដើម របស់វៀតណាមចូលទីផ្សារចិន។ ប្រធារដ្ឋក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងរួមសហការរបស់ចិនក្នុងឆ្នាំ APEC ២០១៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ