ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតម៉ារ៉ុកមកសំដែងការគួរសម

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតម៉ារ៉ុកមកសំដែងការគួរសម - ảnh 1
(រូបថត៖VOV)

(VOVworld) - នៅជំនួបសន្ទនា នារសៀលថ្ងៃទី១៤ កញ្ញា នៅវិមានប្រធានរដ្ឋ
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអបអរសាទរឯកអគ្គរដ្ឋទូតលោក
 En Houcine Fardani បានបញ្ចប់ប្រកបដោយជោគជ័យនូវអាណត្តិបេសកកម្មនៅ
វៀតណាម ហើយវាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋ
ទូតក្នុងការបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការលើវិស័យជាច្រើន
រវាងវៀតណាមនិងម៉ារ៉ុកក្នុងអំឡុង១០ឆ្នាំកន្លងទៅ។លោក Tran Dai Quang ក៏
បានថ្លែងអំណរគុណព្រះមហាក្សត្រម៉ារ៉ុកបានផ្ញើរលិខិតអញ្ជើញលោកទៅចូលរួម
សន្និសីទលើកទី២២របស់បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បស្ដីអំពី
បម្រែបម្រួលអាកាសធាតុ (COP ២២) នាខែវិច្ចិកាខាងមុខនៅម៉ារ៉ុក។លោក
ប្រធានរដ្ឋបានស្នើរឲ្យប្រទេសទាំងពីរបន្តសហការយ៉ាងស្អិតរមួតថែមទៀតនៅ
វេទិការអន្តរជាតិនិងតំបន់ ព្រមទាំងស្នើរឲ្យម៉ារ៉ុកគាំទ្របេក្ខជនរបស់វៀតណាម
កាន់តំណែងជាអគ្គនាយក UNESCO (២០១៧-២០២១) និងក្រុមប្រឹក្សាគណៈ
កម្មាធិការច្បាប់អន្តរជាតិ ILC អាណត្តិ២០១​៧-២០២១។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក En Houcine Fardani បានថ្លែងអំណរគុណ
រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដោយសារបានជួយឧបត្ថម្ភលោកសំរេច
អាណត្តិបេសកកម្មនៅវៀតណាម ព្រមទាំងអះអាងថា ក្រោយនេះ បើទោះបី
ជាក្នុងឋានៈណាក៏ដោយ លោកនឹងបន្តជាស្ពានតភ្ជាប់សំរាប់វឌ្ឍនភាពរួមរវាង
ម៉ារ៉ុកនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ