ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងអញ្ជើញចូលរួមសប្តាហ៍កំពូល APEC នៅហ្វីលីពីននាខែវិច្ឆិកា ២០១៥

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងអញ្ជើញចូលរួមសប្តាហ៍កំពូល APEC នៅហ្វីលីពីននាខែវិច្ឆិកា ២០១៥ - ảnh 1
អនុរដ្ឋមន្រ្តីលោក Bui Thanh Son (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Jerril G. Santos (រូបថត៖tgvn.com.vn)

(VOVworld) - នាព្រឹកថ្ងៃទី២២ កក្កដា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui
 Thanh Son បានទទួលជួបសន្ទនាជាមួយលោក Jerril G. Santos ឯកអគ្គរដ្ឋ ទូតសាធា
រណៈរដ្ឋហ្វីលីពីនប្រចាំនៅវៀតណាម ដើម្បីទទួលលិខិតរបស់ប្រធានា ធិបតីលោក
Benigno Aquino III ដែលអញ្ជើញប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចូល
រួមសប្ដាហ៍កំពូល APEC នៅហ្វីលីពីននាខែវិច្ឆិកា ឆ្នាំ ២០១៥។នៅជំនួបនេះ អនុរដ្ឋ
មន្រ្តីលោក Bui Thanh Son បានចែករំលែកជាមួយ ប្រធានបទ អាទិភាពនានាដោយ
ហ្វីលីពីននាំចេញក្នុង APEC ព្រមទាំងអះអាងថា វៀតណាមនឹងសហការយ៉ាងស្អិត
រមួយជាមួយហ្វីលីពីនសំដៅធានាឲ្យឆ្នាំ APEC ២០១៥ប្រព្រឹត្តទៅប្រកបដោយ
ជោគជ័យ។អនុរដ្ឋមន្រ្តីលោក Bui Thanh Son ក៏បានស្នើរឲ្យហ្វីលីពីនចែករំលែក
បទពិសោធន៍ គាំទ្រវៀតណាមក្នុង ការត្រៀមរៀបចំសំរាប់ឆ្នាំ APEC ២០១៧ ផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ