ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយា​អញ្ជើញ​ចូលរួម​កម្មវិធីសិល្បៈពិសេស "និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៤"

(VOVWORLD) - លោកប្រធានរដ្ឋបានអំពាវនាវសហគមន៍ប្រជាអាណិកជនបន្តសាមគ្គីគ្នា ជឿជាក់លើគោលដៅរបស់ប្រជាជាតិ រួមគ្នាកសាងមាតុភូមិវៀតណាមសម្បូរធូធារ និងខ្លាំងមាំមួន។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយា​អញ្ជើញ​ចូលរួម​កម្មវិធីសិល្បៈពិសេស ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។ រូបថត៖ VOV

នាយប់ថ្ងៃទី ២ ខែកុម្ភៈ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយាបានអញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៤" ដោយប្រធានបទ៖ "ទីក្រុង ហូជីមិញ - បន្តវីរភាពដ៏ភ្លឺស្វាង"។

អញ្ជើញថ្លែងនៅចំពោះប្រជាអាណិកជនវៀតណាមរាប់រយនាក់តំណាងឲ្យសហគមន៍នវៀតណាមមកពីប្រទេស និងដែនដីជាច្រើនជុំវិញពិភពលោក ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមដែលរស់នៅបរទេសមិនថាជំនាន់ណា ស្ថិតនៅទីណា គ្រប់ទីកន្លែងក៏ដោយគឺ “ជានិច្ចកាលជាសាច់ឈាម និង និងជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីមាតុភូមិ ហើយតែងតែមានវត្តមានក្នុងដួងចិត្ត និងមនោសញ្ចេតនារបស់ប្រទេសជាតិ និងប្រជាជាតិវៀតណាម”។ លោកប្រធានរដ្ឋបានអះអាងថា៖ “កាលពីឆ្នាំមុន ខ្ញុំមានឱកាសបានទៅទស្សនកិច្ចនៅប្រទេសមួយចំនួន ជួបជាមួយប្រជាអាណិកជន។ មុនបុណ្យតេតប្រពៃណីជាតិ ខ្ញុំបានផ្ទៀងស្ដាប់ការចែករំលែករបស់បងប្អូនប្រជាជន ខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំបានយល់ដឹងអំពីសុឆន្ទៈឈានឡើង និងបំណងប្រាថ្នារួមដៃគ្នា រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ”។

ដោយវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់ប្រជាអាណិកជនក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅក្នុងបុព្វហេតុរំដោះជាតិ ឯកភាពប្រទេសជាតិ និងអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ ក៏ដូចជាក្នុងការរីកសាយភាយតម្លៃវប្បធម៌ ឬទ្ធានុភាពមនុស្សវៀតណាមទៅកាន់ពិភពលោក លោកប្រធានរដ្ឋបានអំពាវនាវសហគមន៍ប្រជាអាណិកជនបន្តសាមគ្គីគ្នា ជឿជាក់លើគោលដៅរបស់ប្រជាជាតិ រួមគ្នាកសាងមាតុភូមិវៀតណាមសម្បូរធូធារ និងខ្លាំងមាំមួន។

កម្មវិធីនិទាឃរដូវស្រុកកំណើតឆ្នាំនេះប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃចាប់គឺថ្ងៃទី១ ដល់ថ្ងៃទី ២ កុម្ភៈផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ