ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងអញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូលសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមវេទិកាជាន់ខ្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣។

នាថ្ងៃទី ១២ តុលា ក្រសួងការបរទេស បានចេញសេចក្តីប្រកាសឲ្យដឹងថា ឆ្លើយតបនឹងការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមវេទិកាជាន់ខ្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ នៅទីក្រុងប៉េកាំង (ប្រទេសចិន)។ វេទិកានេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ