ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចូលរួមសន្និសីទអគ្គរដ្ឋអាជ្ញាអាស៊ាន-ចិនលើកទី១៣

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែធ្នូ នៅទីក្រុងហាណូយ មហាអយ្យការអមតុលាការប្រជាជន កំពូលវៀតណាមបានរៀបចំសន្និសីទលើកទី១៣អគ្គរដ្ឋអាជ្ញាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ចិន ក្រោមប្រធានបទ “ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុង ការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាខ្ពស់ និងបទល្មើសឆ្លងដែន”។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចូលរួមសន្និសីទអគ្គរដ្ឋអាជ្ញាអាស៊ាន-ចិនលើកទី១៣ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញថ្លែងមតិនៅពិធីបើកសន្និសីទអគ្គរដ្ឋអាជ្ញាអាស៊ាន-ចិនលើកទី១៣។ (រូបថត៖ VNA)
ថ្លែងមតិក្នុងពិធីបើកសន្និសីទនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអះអាងថា ជាមួយនឹងសន្និសីទចំនួន ១២ ដែលបានរៀបចំឡើងក្នុងរយៈពេល ២០ ឆ្នាំកន្លងមក សន្និសីទអគ្គរដ្ឋអាជ្ញាអាស៊ាន - ចិនបានបង្ហាញឱ្យឃើញនូវតម្លៃវិជ្ជមាន ជាវេទិកាដ៏សំខាន់សម្រាប់ប្រមុខរដ្ឋមហាអយ្យការអមតុលាការកំពូល ក្នុងតំបន់ជួបពិភាក្សា បង្កើនការយោគយល់គ្នាទៅវិញទៅមក បង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ ហើយរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើស ជាពិសេសបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យាខ្ពស់។
លោកប្រធានរដ្ឋបានវាយតម្លៃថា ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់មនុស្ស ប៉ុន្តែក៏បង្កើតបរិយាកាសសម្រាប់ការលេចឡើងនៃប្រភេទបទល្មើសថ្មីៗមួយចំនួន។ ដូច្នេះ បើតាម លោកប្រធានរដ្ឋ ប្រទេសនានាត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែក រំលែកព័ត៌មាន និងបង្រួបបង្រួមសកម្មភាពរវាងស្ថាប័នតុលាការ និងស្ថាប័នអនុវត្ត ច្បាប់ក្នុងតំបន់ និងជុំវិញពិភពលោក។
លោកប្រធានរដ្ឋជឿជាក់ថា សន្និសីទនេះនឹងរកឃើញដំណោះស្រាយប្រកប ដោយប្រសិទ្ធភាព និងបង្រួបបង្រួមសកម្មភាពរវាងបណ្តាប្រទេសអាស៊ាន និងប្រទេស ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេសបទល្មើសបច្ចេកវិទ្យាខ្ពស់; រួមចំណែកពូនជ្រុំសាមគ្គីភាព មិត្តភាព និងការយោគយល់គ្នារវាងបណ្ដាប្រទេស អាស៊ាន និងចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ