ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ប្រធានាធិបតីឥណ្ឌូនេស៊ី

(VOVWORLD) - កាលពីយប់ថ្ងៃទី ១២ ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍យ៉ាងឱឡារិក ដើម្បីស្វាគមន៍ប្រធានាធិបតីលោក Joko Widodo ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ឥណ្ឌូនេស៊ីមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ថ្ងៃទី ១១-១៣ ខែមករា)។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ប្រធានាធិបតីឥណ្ឌូនេស៊ី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ជូនផ្កាដល់ក្រុមសិល្បករសិល្បការិនី។ (រូបថត៖ TTXVN)
ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ទំនាក់ ទំនងមិត្តភាពវៀតណាម - ឥណ្ឌូនេស៊ីត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាន គ្រឹះដ៏រឹងមាំនៃភាពជិតស្និទ្ធខាងប្រវត្តិសាស្ត្រ វប្បធម៌ និងស្មារតីខ្លួនទីពឹងខ្លួនរបស់ ប្រជាជាតិទាំងពីរ; ជាមនោសញ្ចេតនាដ៏ស្និទ្ធស្នាលរវាងអគ្គមគ្គុទេសដ៏មហិមារទាំងពីរ គឺលោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Sukarno។ លោកប្រធានរដ្ឋបាន អះអាងថា ជាមួយនឹងការជឿទុកចិត្តខាងនយោបាយ និងយុទ្ធសាស្ត្រដែលត្រូវបាន សាកល្បងនាពេលកន្លងមក វៀតណាម និងឥណ្ឌូនេស៊ីប្តេជ្ញាចិត្តជំរុញទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ និងឈានទៅកំពស់ថ្មីមួយនាពេលវេលាដ៏សម ស្រប។ លោកប្រធានរដ្ឋមានប្រសាសន៍ថា នេះនឹងជាការរួមចំណែករបស់ប្រទេស ទាំងពីរចំពោះតំបន់និងពិភពលោកផងដែរ៖ “ក្នុងនាមជាប្រទេសទាំងពីរដែលមានតួនាទី និងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ សំខាន់ក្នុងតំបន់ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងវៀតណាម និងឥណ្ឌូនេស៊ីនឹងរួម ចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍដ៏រឹងមាំនៃសហគមន៍អាស៊ាន ក៏ដូចជាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ”។
រីឯខ្លួនវិញ ប្រធានាធិបតីឥណ្ឌូនេស៊ីបានវាយតម្លៃថា វៀតណាម និងឥណ្ឌូនេស៊ី បានកសាងទំនាក់ទំនងមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ជាមួយនឹងកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍប្រកបដោយឥតឈប់ឈរលើគ្រប់វិស័យ។ លោកប្រធានាធិបតី Widodo មានបំណងថា ប្រទេសទាំងពីរនឹងបន្តរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បី ការអភិវឌ្ឍនៃប្រទេសទាំងពីរ និងភាពសម្បូររុងរឿងរបស់ប្រជាជននៃប្រទេស ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ