ប្រធានរដ្ឋវៀតណាមអញ្ជើញចុះត្រួតពិនិត្យការងារធានាសុវត្ថិភាពក្នុងឱកាសបុណ្យតេត ២០២២ នៅទីក្រុងហូជីមិញ
(VOVWORLD) - នគរបាលទីក្រុងហូជីមិញចាំបាច់ត្រូវច្បាមជាប់ស្ថានការណ៍ ម្ចាស់ការសម្របសម្រួលជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា ប្រយុទ្ធយ៉ាងប្ដូរផ្ដាច់ ធានាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គមទាំងក្នុង និងក្រោយបុណ្យតេត ២០២២។
ប្រធានរដ្ឋវៀតណាមអញ្ជើញចុះត្រួតពិនិត្យការងារធានាសុវត្ថិភាពក្នុងឱកាសបុណ្យតេត ២០២២ នៅទីក្រុងហូជីមិញ (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញនោះ នាព្រឹកថ្ងៃទី ២៤ មករា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ អគ្គមេបញ្ជាការនៃបណ្ដាកងកំលាំងប្រដាប់អាវុធបានអញ្ជើញចុះត្រួតពិនិត្យការងារប្រចាំការត្រៀមប្រយុទ្ធការពារបុណ្យតេត ២០២២ របស់នគរបាលទីក្រុងហូជីមិញ។
អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងបរិបទ ដែលកម្លាំងអមិត្តកំពុងបន្តប្រើប្រាស់គ្រប់ល្បិចកលប្រឆាំងបំផ្លាញ ហើយស្ថានភាពសន្តិសុខអ៊ីនធឺណិត និងសន្តិសុខក្រៅប្រពៃណីមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ នគរបាលទីក្រុងហូជីមិញចាំបាច់ត្រូវច្បាមជាប់ស្ថានការណ៍ ម្ចាស់ការសម្របសម្រួលជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា ប្រយុទ្ធយ៉ាងប្ដូរផ្ដាច់ ធានាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គមទាំងក្នុង និងក្រោយបុណ្យតេត ២០២២។
ប្រធានរដ្ឋវៀតណាមអញ្ជើញជូនអំណោយដល់យោធភូមិភាគទី៧ (រូបថត៖ VOV) |
នាថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញមានជំនួបជាមួយកងបញ្ជាការទីក្រុងហូជីមិញ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យយោធភូមិភាគទី៧ និយាយរួម និងបញ្ជាការដ្ឋានទីក្រុងហូជីមិញនិយាយដោយឡែកបន្តរក្សាយ៉ាងរឹងមាំរាល់របបប្រចាំការ ត្រៀមខ្លួនជាស្រេចប្រយុទ្ធការពារបុណ្យតេត ២០២២ ផងដែរ៕