(VOVworld) - ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតសាលា នាយទាហានកងទ័ពជើងគោកលេខ១ នារសៀលថ្ងៃទី១៥ មេសា ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang បានលើកសរសើររាល់ស្នាដៃនិងការរីកធំធាត់របស់ សាលាក្នុងអំឡុង៧០ឆ្នាំកន្លងទៅ។លោកបានស្នើរឲ្យសាលានាយទាហានកងទ័ព
ជើងគោកលេខ១ គប្បីបន្តផ្លាស់ប្ដូរថ្មី សុក្រិតដំណើរការ កម្មវិធី របៀបបង្រៀននិង
រៀនសូត្រ លើកកំពស់គុណភាពអប់រំលើគ្រប់វិស័យ។ជួរនាយទាហានក្រោយការ
បណ្ដុះបណ្ដាល ត្រូវមានគុណធម៌ សមត្ថភាពនិងសុខភាពល្អ មានឫទ្ធានុភាព
នយោបាយដ៏រឹងមាំមុន ក៏ដូចជាក្រោយ ស្មោះត្រង់ជាមួយបក្ស មាតុភូមិ ប្រជាជន និងមានកំរិតបច្ចេកទេស យុទ្ធសាស្ត្រ គ្រប់គ្រង បញ្ជាណែនាំ និងអនុវត្តល្អ ឆ្លើយ
តបទៅនឹងការទាមទារបស់ សង្គ្រាមទំនើប។
|
លោក Truong Tan Sang ទៅអបអរសាទរសាលានាយទាហានកងទ័ពជើងគោកលេខ១ |
ប្រគល់គ្រឿងឥស្សរយសហូជីមិញលើកទី៣ជូនសាលានាយទាហានកងទ័ពជើង
គោកលេខ១ លោក Truong Tan Sang ចាត់ទុកថា បើទោះបីជាមានការលំបាក ការ
សាក ល្បងជាច្រើនលើផ្លូវអភិវឌ្ឍន៍ក្ដីប៉ុន្តែដោយមានប្រពៃណីដ៏ភ្លឺស្វាងក្នុងអំឡុង
៧០ឆ្នាំ កន្លងទៅសាលានឹង សំរេចល្អគ្រប់ភារកិច្ចដែលបានប្រគល់ជូន សក្ដិសម
ទៅនឹងទំនុកទុកចិត្តរបស់បក្ស រដ្ឋនិងប្រជាជន៕