ប្រធានរដ្ឋវៀតណាមអញ្ជើញទៅអូជធុបគោរពវិញ្ញាណក្ខណ្ឌបណ្ដាស្ដេច Hung
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទៅអូជធុបរំលឹកគុណដល់វិញ្ញាណក្ខណ្ឌបណ្ដាស្ដេច Hung(http://baophutho.vn/) |
(VOV)_ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី មមីឆស័ក ២០១៤
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទៅអូជធុបរំលឹកគុណដល់ វិញ្ញាណក្ខណ្ឌបណ្ដាស្ដេច Hung នាថ្ងៃទី ២៦ មករា នៅ វិហារ Den Hung មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រពិសេសជាតិ ខេត្ត Phu Tho ( ភាគខាងជើងវៀតណាម)។ នៅទី
នេះ ប្រធានរដ្ឋ Truong Tan Sang និងថ្នាក់ដឹកនាំខេត្ត Phu Tho បានដាក់ដង្វាយ អូជ ធុបរំលឹកគុណដល់វិញ្ញាណក្ខណ្ឌបណ្ដាស្ដេច Hung បួងសួងសូមអោយប្រទេស ជាតិ សន្តិភាពសម្បុររុងរឿង ប្រជាជនមានសុខដុមរម្មនា។ ប្រជាជាតិវៀតណាមរួមគ្នា
សាមគ្គី ពង្រីកកម្លាំងរបស់ប្រទេសជាតិទាំងមូលដើម្បីកសាងប្រទេសជាតិវៀត
ណាមមួយខ្លាំងមាំមួន សម្បូររុងរឿង…។ល។
ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Tho ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វិហារ Hung ជាទ្រព្យសម្បត្តិដ៏ថ្លៃ ថ្លា របស់ប្រជាជនវៀតណាមគ្រប់ជំនាន់។ ដើម្បីចង់ចាំជានិច្ចនូវគុណបំណាច់របស់បណ្ដា
ស្ដេច Hung ដែលបានកសាងប្រទេសជាតិភារកិច្ចរបស់កូនចៅយើង ដែលក្នុងនោះ
មានបក្សភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Phu Tho គឺត្រូវរក្សារ ការពារ រក្សារកេរ្តិ៍
ដំណែលប្រវត្តិសាស្ត្រនេះដ៏ល្អប្រសើ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏បានក្រើនរំលឹកថ្នាក់ ដឹកនាំខេត្តត្រូវយកចិត្តទុកដាក់ដល់បណ្ដាគ្រួសារគោលនយោបាយ អ្នកមានគុណូប ការចំពោះបដិវត្តន៍ អ្នកក្រីក្រ ដើម្បីធានាជនគ្រប់រូបទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយ សប្បាយរីករាយ និងកក់ក្តៅ។
ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី ២៧ មករា ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានអញ្ជើញទៅអុជធុបនៅផ្ទះលេខ៦៧ នៃមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញផងដែរ៕