ប្រធានរដ្ឋវៀតណាមអញ្ជើញធ្វើអធិបតីសម័យប្រជុំលើកទី២២របស់គណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌

ប្រធានរដ្ឋវៀតណាមអញ្ជើញធ្វើអធិបតីសម័យប្រជុំលើកទី២២របស់គណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌ - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិនៅសម័យប្រជុំ

(VOVworld) - នាព្រឹកថ្ងៃទី១៨ កញ្ញា ថ្លែងមតិនៅសម័យប្រជុំលើកទី២២របស់គណៈ
កម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌មជ្ឈឹម ប្រធានរដ្ឋវៀតណាមលោកTruong
 Tan Sang បានសង្កត់ធ្ងន់ថា គំរោងការណ៍ស្ដីពីស្ថានភាពនិងដំណោះស្រាយបង្ការ
ប្រឆាំងភាពអសកម្មក្នុងសកម្មភាពយុត្តិធម៌ ជាគំរោងការណ៍ ពិបាកនិងមានសារៈ
សំខាន់ណាស់។ដោយហេតុនេះ ចាំបាច់ត្រូវវាយតំលៃ វិភាគ ព្រមទាំងនាំចេញដំ
ណោះស្រាយមានប្រសិទ្ធិភាពក្នុងការងារបង្ការប្រឆាំងភាពអសកម្មក្នុងសកម្មភាព
យុត្តិធម៌។តាមលោកប្រធានរដ្ឋថា គំរោងការណ៍នេះត្រូវអនុវត្តល្អនូវ ការងារឃោស
នា ផ្សព្វផ្សាយគោលការណ៍ គោលជំហរ គោលនយោបាយរបស់ បក្សនិងច្បាប់
របស់រដ្ឋស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយ ភាពអសកម្ម ព្រម ទាំងអប់រំ
សីលធម៌សំរាប់កម្មាភិបាលនៃផ្នែកយុត្តិធម៌ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ