ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan អញ្ជើញអុជធូបនៅមណ្ឌលប្រវត្តិសាស្ត្រពន្ធនាគារ Kon Tum
(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum នាព្រឹកថ្ងៃទី៥ ឧសភា នេះ ប្រធានរដ្ឋរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅមណ្ឌលប្រវត្តិសាស្ត្រពន្ធនាគារ Kon Tum។
ប្រធានស្តីទី លោកស្រី Vo Thi Anh Xuan អញ្ជើញអុជធូបនៅមណ្ឌលប្រវត្តិសាស្ត្រពន្ធនាគារ Kon Tum (រូបថត៖ VOV) |
នេះគឺជាកន្លែងដែលកងទ័ពបារាំងក្នុងសម័យអាណានិគមនៅវៀតណាម ឃុំឃាំងអ្នកទោសនយោបាយមកពីខេត្តដូចជា Nghe An, Ha Tinh, Thua Thien-Hue ដោយមានអ្នកទោសជាង ៥០០ នាក់។
នៅមណ្ឌលប្រវត្តិសាស្ត្រថ្នាក់ជាតិ ពន្ធនាគារ Kon Tumm, ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan ក៏បានទៅទស្សនាអាគារតាំងពិព័រណ៌ កន្លែងរក្សាទុក្ខវត្ថុបុរាណជាច្រើនរបស់យុទ្ធជនគុកកុម្មុយនិស្ត និងគំរូនៃពន្ធនាគារ Kon Tum ចាស់។
នាថ្ងៃដដែល ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ Tran Dinh Thi ដែលបានចូលរួមដោយផ្ទាល់ក្នុងការវាយតម្លៃព្រលានយន្តហោះ Tan Son Nhat ក្នុងយុទ្ធនាការហូជីមិញ រំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ នាឆ្នាំ ១៩៧៥; អញ្ជើញជួបសំណេះសំណាល និងជូនអំណោយដល់វីរៈអ្នកម្តាយ វៀតណាម Dang Thi Thu ដែលមានប្តី និងកូនជាយុទ្ធជនពលី៕