ប្រធានរដ្ឋសភា El Salvador ទៅដំណើរទស្សនកិច្ចនៅវៀតណាម

(VOVworld) – នារសៀលថ្ងៃទី ៦ មិថុនា បន្ទាប់ពីការទទួលជួបសន្ទនាជាផ្លូវការប្រធាន
រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយ ប្រធានរដ្ឋសភា El
Salvador លោក Sigfrido Reyes ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ប្រធាន
រដ្ឋសភា លោក Nguyen Sinh Hung បានស្នើរឲ្យ ប្រធានរដ្ឋសភា El Salvador ទទួលស្គាល់
វៀតណាម គឺប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់ៗ ជួយឧបត្ថម្ភនិងបង្កលក្ខណៈ
ងារស្រួលសំរាប់ បណ្ដាអង្គភាពអាជីវកម្មវៀតណាមវិនិយោគចូលក្នុង El Salvador។ ស្តីពី
ទំនាក់ ទំនងរវាងរដ្ឋសភានៃប្រទេសទាំង ២ ប្រធានរដ្ឋសភា Nguyen Sinh Hung មានគោល
បំណងថា៖ ភាគីទាំង ២ ជំរុញយ៉ាងសកម្មផ្លាស់ប្តូរគណៈប្រតិភូគ្រាប់ ជាន់ថ្នាក់និងគួបផ្សំ
លើបណ្ដាវេទិការពហុភាគីអន្តរជាតិឲ្យខ្លាំងក្លាថែមទៀត។ រីឯ ខ្លួនវិញ ប្រធានរដ្ឋសភា El
Salvador លោក Sigfrido Reyes អះអាងនូវគោលដៅ នៃដំណើរទស្សនកិច្ចលើកនេះរបស់
ខ្លួនគឺសំដៅស្វែងរកនិងបង្កើនកិច្ចសហប្រតិ បត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២ ឲ្យ
ខ្លាំងក្លាថែមទៀត ជាពិសេសគឺបទពិ សោធន៍ក្នុងការងារកាត់បន្ថយភាពក្រីក្រធានាសុខុ
មាលភាពសង្គម ជាដើម។ នាថ្ងៃដ៏ដែល អគ្គលេខាធិការ លោក Nguyen Phu Trong និង
ប្រធានរដ្ឋ វៀតណាម លោក​ Truong Tan Sang ក៏បានទទួលជួបសន្ទនាជាមួយប្រធាន
រដ្ឋសភា Sigfrido Reyes ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ