ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ចការងារនៅសាកលវិទ្យាល័យជាតិហូជីមិញ

(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែកញ្ញា អញ្ជើញថ្លែងមតិជាមួយកម្មាភិបាល គ្រូបង្រៀន និងសិស្សានុសិស្សនៅសាកលវិទ្យាល័យជាតិហូជីមិញក្នុងឱកាសឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្សនិងរដ្ឋាភិបាលតែង តែយកចិត្តទុកដាក់និងផ្តោតសំខាន់លើការវិនិយោគចូលទៅសាកលវិទ្យាល័យជាតិហូជីមិញ។ 
ប្រធានរដ្ឋសភា Nguyen Thi Kim Ngan  ទៅបំពេញទស្សនកិច្ចការងារនៅសាកលវិទ្យាល័យជាតិហូជីមិញ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី

ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្រុមគ្រូបង្រៀន ស្រាវជ្រាវវិទ្យាសាស្ត្រ បានប្រមូលផ្តុំជាង១.២០០នាក់ជា បណ្ឌិតសាស្រ្តាចារ្យ សាស្រ្តាចារ្យរងនិងជំនាន់និស្សិតដែលពោរពេញទៅដោយទេពកោសល្យរបស់សាកលវិទ្យាល័យជាតិហូជីមិញសុទ្ធតែជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ នេះគឺជាប្រភពដើមទុនផង កម្លាំងផ្ទៃក្នុងផងនិងជាកម្លាំងចលករសម្រាប់ជម្រុញបុព្វហេតុស្រាវជ្រាវវិទ្យាសាស្ត្រនិងបណ្តុះបណ្តាលរបស់ប្រទេសជាតិ។

ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានចែករំលែកនូវបទពិសោធន៍ជាច្រើនអំពីតួនាទីរបស់សាកលវិទ្យាល័យក្នុងការកសាងរដ្ឋនីតិបញ្ញត្តិ សង្គមនិយមក្នុងសភាពការណ៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ