ប្រធានរដ្ឋសភា ជួបសំណេះសំណាលជាមួយសមាគមន៍យុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ដាក់គុកនៅខេត្ត Nghe An

(VOVWORLD) - នារសៀលថ្ងៃនេះ (ថ្ងៃទី៨ ខែកញ្ញា) នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមន៍យុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ដាក់គុកនៅខេត្ត Nghe An។
ប្រធានរដ្ឋសភា ជួបសំណេះសំណាលជាមួយសមាគមន៍យុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ដាក់គុកនៅខេត្ត Nghe An - ảnh 1ប្រធានរដ្ឋសភា ជួបសំណេះសំណាលជាមួយសមាគមន៍យុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ដាក់គុកនៅខេត្ត Nghe An

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះគោលការណ៍របស់ខេត្ត Nghe An ក្នុងការសម្រេចបង្កើតសមាគមន៍យុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ដាក់គុកចាប់ពីឆ្នាំ ២០០៩។ សមាជិកសមាគមគឺជាគំរូ រក្សាជំនឿជឿជាក់ ក្នុងការដឹកនាំរបស់បក្ស ធ្វើជាទីបង្អែកជឿទុកចិត្តសម្រាប់ប្រជាជន ហើយជាកម្លាំងស្នូលធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់។ ជាពិសេស សមាជិកនៃសមាគមតែងតែជាអ្នកឈានមុខក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេស ។

នាពេលខាងមុខ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានគោលបំណងថា សមាជិកនឹងបន្តលើកតម្កើងប្រពៃណីបដិវត្តន៍ឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតក្នុងការងារ ប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលដៅរបស់សមាគម បន្តលើកកម្ពស់ប្រពៃណីបដិវត្តន៍ ពូនជ្រុំសាមគ្គីភាព ជួយគ្នាកសាងជីវភាពរស់នៅ និងរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ