ប្រធានរដ្ឋសភា៖ ពន្លឿនយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនិងផ្តោតសំខាន់ដល់ការធានាម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) -  ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការកិច្ច ការសង្គមបន្តធ្វើបច្ចុប្បន្នភាពការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងរដ្ឋាភិបាលតាមរយៈបណ្តាញរបស់ក្រុមប្រឹក្សាប្រជាជននៃមូលដ្ឋាន។

ប្រធានរដ្ឋសភា៖ ពន្លឿនយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនិងផ្តោតសំខាន់ដល់ការធានាម៉ាក្រូសេដ្ឋកិច្ច - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

នារល្ងាចថ្ងៃទី ១៣ មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជាអធិបតីសម័យប្រជុំការងារជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការកិច្ចការសង្គមនិងស្ថាប័នមួយចំនួននៃរដ្ឋសភា ស្ដីពីការអនុវត្តគោលនយោបាយគាំទ្រដល់និយោជិកដែលបាត់បង់ការងារធ្វើ និងអ្នកដែល រងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩។

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកឡើងថា ចំពោះមុខស្ថានភាពដែលប្រទេសនិងតំបន់ជាច្រើនបើកទូលាយសេដ្ឋ កិច្ចរបស់ខ្លួនដោយសារធានាបានវ៉ាក់សាំង វៀតណាមគួរតែយកចិត្តទុកដាក់លើការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានផែនការកំណើន  ពន្លឿនយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជាមួយដំណើការនិងមានផែនការជាក់ស្តែង ដើម្បីសម្រេចបានគោលដៅសហគមន៍មានភាពសុំាំ បង្កើតមូលដ្ឋានសំខាន់ដើម្បីឈានទៅរកលក្ខណៈស៊ីសង្វាក់ជាមួយសេដ្ឋកិច្ចពិភពលោក។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា គណៈ កម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការកិច្ចការសង្គមបន្តធ្វើបច្ចុប្បន្នភាពការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងរដ្ឋាភិបាល តាមរយៈបណ្តាញរបស់ក្រុមប្រឹក្សាប្រជាជននៃមូលដ្ឋាន។

ដើម្បីរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិយាយរួមនិងគោលនយោបាយ ដើម្បីគាំទ្រដល់អ្នកដែល រងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ និយាយដោយឡែក ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា រដ្ឋាភិបាលគួរតែបង្កើតសេណារីយ៉ូកំណើនឲ្យបានឆាប់ៗ បង្កើនល្បឿនចំណាយដើមទុនវិនិយោគសាធារណៈនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ