ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលរួមកិច្ចប្រជុំ AIPA-43 បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋហ្វីលីពីន

(VOVWORLD) - ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលរួមកិច្ចប្រជុំ AIPA-43 បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋហ្វីលីពីន - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VOV)

នាថ្ងៃទី១៦ ខែវិច្ឆិកា គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានចេញសេចក្តីប្រកាសមួយ ឲ្យដឹងថា ទទួលយកការអញ្ជើញរបស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) សម្តេច ហេង សំរិន; ប្រធានព្រឹទ្ធសភានៃសាធារណៈរដ្ឋហ្វីលីពីន លោក Juan Miguel Zubiri, ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងអញ្ជើញចូលរួមមហាសន្និបាត AIPA លើកទី៤៣ (AIPA-43) ដែលប្រព្រឹត្តទៅនៅកម្ពុជា និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ