ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចពិភាក្សាការងារ (រូបថត៖ VOV)

ញ្ជើញថ្លែងមតិជំនួបធ្វើការនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា វិស័យដែលក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលបន្ទុកមានទំហំធំណាស់ ដោយមានភារកិច្ច និងក្រុមភារកិច្ចចំនួន៣៨។ នាពេលខាងមុខ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ត្រូវយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីអត្ថន័យ ទីតាំង តួនាទី និងសារៈសំខាន់នៃវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ បន្តពង្រឹងការឃោសនានិងរៀបចំការអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាពដើម្បីអភិវឌ្ឍន៍វប្បធម៌និងប្រជាជនវៀតណាម។

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាននៃការតម្រង់ទិសនៅមហាសន្និបាតបក្សលើកទី១៣ ស្តីពីវិស័យវប្បធម៌ ក្រសួងត្រូវបន្តសិក្សាស្វែងយល់ និងជ្រួតជ្រាបនូវសុន្ទរកថាណែនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅសន្និបាតវប្បធម៌ជាតិនាខែវិច្ឆិកា ឆ្នាំ២០២២៖ “បន្តសិក្សាពីទ្រឹស្តី និងមូលដ្ឋានជាក់ស្តែង នៃសំណើដើម្បីផ្សព្វផ្សាយច្បាប់ឯកទេសមួយចំនួនសម្រាប់ដំណាក់កាលខាងមុខ ដូចជាច្បាប់ស្តីពីវិចិត្រសិល្បៈ ច្បាប់ស្តីពីការថតរូប ច្បាប់ស្តីពីការឧបត្ថម្ភការបរិច្ចាគ និងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ ដោយអាចស្រាវជ្រាវបំបែកពីច្បាប់កម្មសិទ្ធិបញ្ញា។ វិទ្យាស្ថាន និងក្រសួងត្រូវចាប់ផ្តើមការស្រាវជ្រាវឱ្យបានហ្មត់ចត់។ ប្រធានបទវិទ្យាសាស្ត្រគួរតែផ្តោតលើផ្នែកទាំងនេះសម្រាប់ការអនុវត្តជាក់ស្តែង”។

ប្រធានរដ្ឋសភាបានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ផ្តល់ប្រឹក្សាដោយម្ចាស់ការ  និងស្នើជូនរដ្ឋាភិបាល និងរដ្ឋសភាអំពីបញ្ហាបន្ទាន់ និងជាក់ស្តែង ដោយត្រូវការយន្តការ និងដំណោះស្រាយរៀងៗខ្លួន ដើម្បីដោះស្រាយការលំបាក ដោយលើកស្ទួយគុណតម្លៃដ៏ល្អប្រសើររបស់ប្រទេសជាតិ និងស្រូបយកនូវគុណតម្លៃវប្បធម៌របស់មនុស្សជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ