ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញ

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាបដិវត្តន៍ខែសីហា បុណ្យជាតិ
ថ្ងៃទី២កញ្ញា និងលើកទី៤៧ឆ្នាំនៃទិវាលោកប្រធានហូជីមិញទទួលមរណភាពថ្ងៃ
ទី២កញ្ញា ក៏ជារយៈពេល ៤៧ឆ្នាំអនុវត្តមតកសាសន៍របស់លោកនោះ នាព្រឹកថ្ងៃ
ទី២៣សីហា ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan និង
គណៈប្រតិភូរដ្ឋសភាវៀតណាមបានអញ្ជើញ ទៅអុជធូបគោរពវិញ្ញាណក័្ខន្ធលោក
ប្រធានហូជីមិញនៅបរិវេណវិមានប្រធានរដ្ឋ។

        ក្នុងការជួបសំណេះសំណាលជាមួយកម្មាភិបាលនៅមណ្ឌលកេរ្ត៍ដំណែល
លោកប្រ ធានហូជីមិញ លោកស្រី Nguyen Thi Kim Ngan មានបំណងថា មណ្ឌល
កេរិ៍្តដំណែលនឹង​បន្ត បំពេញល្អថែមទៀតនូវភារកិច្ចដែលបានបក្សរដ្ឋនិងប្រជាជន
ប្រគល់នោះគឺរក្សា ពង្រឹងនិង ពង្រីកនូវតម្លៃរបស់វត្ថុតាង ដែលធ្លាប់ផ្សាភ្ជាប់ជាមួយ
ជីវភាពធ្វើសកម្មភាពបដិវត្តន៍របស់ លោក ប្រធានហូជីមិញដើម្បីមរតកឲ្យជំនាន់
ក្រោយៗ។ ទន្ទឹមជាមួយគ្នានោះ លោកស្រីក៏មាន បំណងចង់ឲ្យកម្មាភិបាលនៅទី
នេះបំពេញល្អភារកិច្ចឧទ្ទេសនាមជាមួយប្រជាជនទូទាំង ប្រទេសនិងមិត្តភក្តិ
អន្តរជាតិយល់ច្បាស់អំពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ