ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stéphanie D'Hose

(VOVWORLD) - ជាការឆ្លើយតបលោកស្រីប្រធានព្រឹទ្ធសភាបែលហ្ស៊ិក Stephanie D'Hose ជឿជាក់លើសាមគ្គីភាព និងមិត្តភាពនៃភាគីទាំងពីរ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stéphanie D'Hose - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stéphanie D'Hose (រូបថត៖ quochoi.vn)

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែសីហា។ នាព្រឹកថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stéphanie D'Hose។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានជួបពិភាក្សា។

ក្នុងជំនួបពិភាក្សា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជូនដំណឹងថា វៀតណាមនឹងពិចារណាលើការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋបែលហ្ស៊ិក ហើយសង្ឃឹមថា ភាគីទាំងពីរនឹងពិចារណាក្នុងពេលឆាប់ៗ ដើម្បីជួយសម្រួលដល់ពលរដ្ឋរបស់គ្នាទៅវិញទៅមកលើបញ្ហានេះ ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hueបានស្នើឲ្យបែលហ្ស៊ិកបង្កលក្ខណៈងាយស្រួលដល់ទំនិញនាំចេញរបស់វៀតណាម ជ្រៀតចូលទីផ្សារបែលហ្ស៊ិក និងសហភាពអឺរ៉ុប។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានស្នើឲ្យ សភាបែលហ្ស៊ិកពន្លឿនដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ហើយមានគោលបំណងថាបែលហ្ស៊ិក នឹងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" របស់ IUU សម្រាប់ការនាំចេញជលផលពីប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ។

ជាការឆ្លើយតបលោកស្រីប្រធានព្រឹទ្ធសភាបែលហ្ស៊ិក Stephanie D'Hose ជឿជាក់លើសាមគ្គីភាព និងមិត្តភាពនៃភាគីទាំងពីរ។ លើវិស័យសេដ្ឋកិច្ច លោកស្រីប្រធានព្រឹទ្ធសភាបែលហ្ស៊ិកមានបំណងថា វៀតណាមជំរុញការជួយសម្រួលការចេញចូលព្រំដែន និងអនុវត្តការលើកលែងទិដ្ឋាការ ដើម្បីវិនិយោគិន សហគ្រាស និងប្រជាពលរដ្ឋបែលហ្ស៊ិកអាចចូលវៀតណាមបានកាន់តែងាយស្រួលព្រមទាំងជំរុញភ្ញៀវទេសចរបែលហ្ស៊ិកមកវៀតណាម។

ក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំរដ្ឋសភា/ សភាទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។ ជាពិសេស បន្ទាប់ពីភាគីទាំងពីរបានអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) នោះ ពាណិជ្ជកម្មទ្វេភាគីនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស រួមចំណែកដល់ដំណើរការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ របស់ប្រទេសទាំងពីរ។

ក្រោយកិច្ចសន្ទនា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose បានចុះហត្ថលេខាលើលិខិតសម្ដែងបំណងរវាងរដ្ឋសភាវៀតណាម និងសភាបែលហ្ស៊ិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ