ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបពិភាក្សា ជាមួយ ប្រធានព្រឹទ្ធសភាហូឡង់

(VOVWORLD) - នាថ្ងៃទី ២៧ ខែមីនា នៅទីក្រុងឡាអេ (ប្រទេសហូឡង់) ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ជួបពិភាក្សាជាមួយ ប្រធានព្រឹទ្ធសភាហូឡង់ លោកស្រី Ankie Broekers-Knol ។
  ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបពិភាក្សា ជាមួយ ប្រធានព្រឹទ្ធសភាហូឡង់ - ảnh 1  ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបពិភាក្សា ជាមួយ ប្រធានព្រឹទ្ធសភាហូឡង់ 

ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើភាគី ទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ ដើម្បីបង្កើនការយល់ដឹង និង ការ ទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំង បន្តរួមសហការ យ៉ាងជិតស្និទ្ធលើវេទិកាព ហុភាគីដូចជាសហភាពអន្តរសភាពិភពលោក (IPU) វេទិកាសភា អាស៊ី - អឺរ៉ុប (ASEP) ជាដើម។ល។ម្យ៉ាងទៀត លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា ប្រទសហូឡង់បន្តគាំទ្រវៀតណាមអំពីបញ្ហាសមុទ្រខាង កើត ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ក៏ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់ សមុទ្រ ឆ្នាំ ១៩៨២ និង សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC)

ក្នុងថ្ងៃដដែលនេះលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានៅ វិទ្យាស្ថាន Deltares នៅទីក្រុង Delft (ប្រទេសហូឡង់) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ