ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ជូនពរឆ្នាំថ្មីទីក្រុងហាណូយ

ក្នុងឪកាសឆ្នាំថ្មីឆ្នាំរោងចត្វា២០១២ នាព្រឹកថ្ងៃទី១៣មករា ប្រធានរដ្ឋសភាវៀតណាម
លោក​ Nguyen Sinh Hung បានមកសាកសួសុខទូកនិងជូនពរឆ្នាំថ្មី បក្សភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung មានគោលបំណងថា៖ គណៈកម្មធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាចទីក្រុងហាណូយ បន្តនាំមុខទូទាំងប្រទេសលើគ្រប់វិស័យដើម្បីកសាង រដ្ឋធានីអរិយធមិ, អនុវត្តល្អការងារ
រៀបចំនិងគ្របគ្រងផែនការ, កសាង ហេដ្ឋារចនាគមនាគមន៍ទីក្រុង ជំរុញយ៉ាងល្បឿន
អភិវឌ្ឍន៍សេដ្ឋកិច្ច និងយកចិត្តទុកដាក់ដល់ការកសាងវប្បធម៌ជនហាណូយ។ ប្រធាន
រដ្ឋសភា Nguyen Sinh Hung សង្គត់ធ្ងន់ថា៖    “ហាណូយគឺជាមជ្ឍមណ្ឌលរបស់ប្រទេស
ជាតិជាមជ្ឍមណ្ឌលនយោបាយរដ្ឋ បាល ដូច្នេះទីក្រុងហាណូយ ត្រូវជាទីក្រុងវប្បធម៌
សន្តិភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ សេដ្ឋកិច្ច។”ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏ស្នើរថ្នាក់ដឹកនាំទីក្រុងហាណូយ ខំប្រឹងប្រែងខ្ពស់ ដើម្បីអនុវត្តសេចក្ដីសម្រេចចិត្ត មហាសន្និបាតទូទាំងប្រទេស លើកទី១១ និងបណ្ដាទឹសដៅសេដ្ឋកិច្ចសង្គមរបស់ទីក្រុង
ឆ្នាំ២០១២ ប្រកបដោយជៅគជ័យ, សកម្មចូលរួមរួមវិភាគទានផ្តល់យោបល់ចូលក្នុងការ ធ្វើវិសោធនកម្មនិងបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ