ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវ

ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវ (រូបថតទីភ្នាក់ងារសារព័ត៌មានវៀតណាម)

        (VOV)-នាថ្ងៃទី១៨កក្កដា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung
បាន​ទទួលជួបជាមួយលោក Buonnhang Vorachith សមាជិកការិយាល័យ
ន​យោបាយ និងជាអនុប្រធានរដ្ឋឡាវ ដែលកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការ
នៅវៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថាទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយឡាវនិងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវជាទ្រព្យសម្បត្តិដោយមិន អាចកាត់ថ្លៃបានរវាងរដ្ឋទាំងពីរ ប្រជាជាតិ ទាំងពីរ បក្សទាំងពីរ។ រដ្ឋទាំងពីរត្រូវ បន្តជម្រុញការឃោសនា អប់រំជំនាន់វ័យ​ក្មេងដើម្បីថែរក្សានិងពង្រិកចំណង មិត្តភាពពិសេសនេះក្នុងពេលអនាគត ឆ្លើយតប​ជាមួយបំណងប្រាថ្នារបស់​ប្រជាជននៃប្រទេសទាំងពីរ។ ​ អនុប្រធានរដ្ឋឡាវ Buonnhang Vorachith បាន សម្តែងក្តីសោមនាស្សរីករាយពេលមកពំពេញ ទស្សនកិច្ចវៀតណាមនិង ចូល រួមពិធីមិទ្ទីងរំលឹកខួបអនុស្សាវរីយ៌លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត
រវាងប្រទេសទាំងពីរ។ បន្ទាប់ពីពិធីទទួលជួប ប្រធានរដ្ឋសភា Nguyen Sinh
Hung បានបើកពិធីជប់លៀងអនុប្រធានរដ្ឋឡាវ BounnhangVorachith និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋឡាវផងដែរ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ