ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញចូលរួមកិច្ចប្រជុំ​APPF-29 តាមទម្រង់អនឡាញ

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គសំខាន់ៗចំនួនពីរនៃកិច្ចប្រជុំស្តីពីបញ្ហានយោបាយ សន្តិសុខ និងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញចូលរួមកិច្ចប្រជុំ​APPF-29 តាមទម្រង់អនឡាញ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ VNA)

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាកាលពីថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០២១ បានឲ្យដឹងថា៖ តបតាមការអញ្ជើញរបស់ លោក Park Byeong Seug ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29) គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ ២០២១។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គសំខាន់ៗចំនួនពីរនៃកិច្ចប្រជុំស្តីពីបញ្ហានយោបាយ សន្តិសុខ និងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ